ភ្នំភ្លើង Laki Laki របស់ឥណ្ឌូនេស៊ី បានផ្ទុះទៀតហើយ ដោយព្រួសសំណុំផេះក្តៅគគុកកម្ពស់ ១៨គ.ម

2025/07/08 10:57:21 pm        72

ភ្នំភ្លើង Lewotobi Laki Laki របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងយ៉ាងខ្លាំងចំនួន ២លើកជាថ្មីម្ដងទៀតកាលពីថ្ងៃចន្ទ (០៧ កក្កដា) ដោយបានបញ្ជូនសំណុំផេះក្ដៅគគុក និងខ្មួលខ្មាញ់ មានកម្ពស់ដល់ទៅ ១៨គីឡូម៉ែត្រ ឡើងលើផ្ទៃមេឃ បណ្ដាលឱ្យផ្សែងផេះហោះទៅគ្របលើភូមិនានា និងនាំឱ្យមានការលុបចោលជើងហោះហើរជាច្រើន។

មិនមានអ្នករងរបួសត្រូវបានរាយការណ៍ភ្លាមៗនោះទេ។ ភ្នំភ្លើងនៅលើកោះ Flores កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងលើកមុននៅថ្ងៃទី១៨ ខែមិថុនា ហើយតំបន់គ្រោះថ្នាក់ ត្រូវបានបង្កើនទ្វេដងដល់កាំ ៧គីឡូម៉ែត្រ ដោយសារការផ្ទុះកាន់តែញឹកញាប់។

ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូនេស៊ី បានកត់ត្រាសំណុំឧស្ម័នដែលលាយឡំជាមួយកម្ទេចថ្ម និងកម្អែភ្នំភ្លើង ដែលធ្វើដំណើររហូតដល់ ៥គីឡូម៉ែត្រ ចុះពីលើជម្រាលភ្នំ ១.៥៨៤ម៉ែត្រ។ លោក Muhammad Wafid ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រ និយាយថា "ការផ្ទុះនៃទំហំនោះពិតជាមានសក្តានុពលខ្ពស់ណាស់សម្រាប់គ្រោះថ្នាក់ រួមទាំងផលប៉ះពាល់លើអាកាសចរណ៍"។

គួរឱ្យដឹងថា ឥណ្ឌូនេស៊ី ជាប្រជុំកោះដែលមានប្រជាជនជាង ២៨០លាននាក់ មានសកម្មភាពរញ្ជួយដីញឹកញាប់ណាស់ ដោយមានភ្នំភ្លើងបន្ទុះសកម្ម ១២០ភ្នំ ហើយស្ថិតនៅតាមបណ្តោយ "តំបន់កងភ្លើងប៉ាស៊ីហ្វិក" ដែលជាខ្សែបន្ទាត់រញ្ជួយដីព័ទ្ធជុំវិញអាងប៉ាស៊ីហ្វិក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm