រុស្ស៊ីបង្កើនការវាយប្រហារលើការិយាល័យជ្រើសរើសអ្នកចូលបម្រើការយោធារបស់អ៊ុយក្រែន

2025/07/08 11:11:59 pm        112

យោធាអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានវាយលុកមជ្ឈមណ្ឌលជ្រើសរើសអ្នកបម្រើការយោធាចំនួនពីរនៅក្នុងការវាយប្រហារដោយយានដ្រូនដាច់ដោយឡែកពីគ្នា កាលពីថ្ងៃចន្ទ ដោយបង្កើនយុទ្ធនាការថ្មីនៃការវាយប្រហារដែលទីក្រុងគីវ និយាយថា មានគោលបំណងរំខានដល់ការជ្រើសរើសយោធារបស់ខ្លួន។

ការវាយប្រហារកាលពីថ្ងៃចន្ទ បានបំផ្លាញការិយាល័យជ្រើសរើសទាហានថ្មី នៅក្នុងរដ្ឋធានីក្នុងតំបន់ Kharkiv និង Zaporizhzhia ហើយបានកើតឡើងមួយថ្ងៃបន្ទាប់ពីយានដ្រូនរបស់រុស្ស៊ី បានវាយប្រហារលើមជ្ឈមណ្ឌលជ្រើសរើសអ្នកចូលបម្រើកងទ័ព នៅកណ្តាលទីក្រុង Kremenchuk របស់អ៊ុយក្រែន។

កាលពីសប្តាហ៍មុន ការវាយប្រហាររបស់រុស្ស៊ី បានកំណត់គោលដៅទៅលើការិយាល័យជ្រើសរើសទាហានថ្មី នៅក្នុងទីក្រុង Poltava ដែលជារដ្ឋធានីក្នុងតំបន់មួយផ្សេងទៀត និង ទីក្រុង Kryvyi Rih ដែលជាទីក្រុងកំណើតរបស់លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី។

ការវាយប្រហារកាលពីថ្ងៃចន្ទ បានកើតឡើងនៅក្នុងតំបន់ដែលមានប្រជាជនច្រើន ដោយបានបង្កឲ្យជនស៊ីវិលរាប់សិបនាក់រងរបួស និងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងអគារផ្ទះល្វែងមួយចំនួន។ នៅទីក្រុង Kharkiv ក្រុមអ្នកជួយសង្គ្រោះ បានកកាយរកក្នុងនៅក្រោមបំណែកអគារបាក់បែក ខណៈដែលអ្នកស្រុកមួយចំនួនដែលភាំងស្មារតី បានដឹងខ្លួនឡើងវិញ។

អភិបាលក្រុង Kharkiv លោក Ihor Terekhov បានប្រាប់អ្នកយកព័ត៌មាន នៅមុខអគារដែលឆេះខ្លោចទាំងស្រុងថា៖«នេះ គឺជាយុទ្ធសាស្ត្រ ដែលសត្រូវរបស់យើង បានជ្រើសរើស»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        8
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        77
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm