វិស័យ​ឯកជន រំពឹង​ការនាំចេញ​អង្ករ​ឆ្នាំ​២០២២ របស់​កម្ពុជា​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​

2022/01/05 01:08:38 am        472

​ភ្នំពេញ៖ អ្នក​ជំនាញ​ក្នុង​វិស័យ​នាំចេញ​នៅ​កម្ពុជា មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​របស់​កម្ពុ​ជា ជាពិសេស​វិស័យ អង្ករ​សម្រាប់​ឆ្នាំ​២០២២​នេះ នឹង​អាច​ល្អ​ប្រសើរ​ឡើងវិញ ខណៈ​មួយ​ឆ្នាំ​ពេញ​២០២១​កន្លងទៅបរិមាណ​នាំអង្ករ​ចេញ មានការ​ធ្លាក់ចុះ​រហូត​ជាង ១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២០​។​

​​លោក លុន យ៉េ​ង អគ្គលេខាធិការ នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២​នេះ បាន​មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី​ថា ការធ្លាក់ចុះ​នៃ​ការនាំ​អង្ករ​ចេញ​នេះ បណ្តាលមកពី​កត្តា​ចំនួន​៣ ដូចជា បញ្ហា​ថ្លៃ​ដឹកជញ្ជូន​ឡើងថ្លៃ​រហូតដល់​៦​ដង កង្វះ​ទូ​កុង​តែ​ន័​រ​សម្រាប់​ដាក់​អង្ករ​នាំចេញ និង​បណ្តាលមកពី​ការធ្លាក់ចុះ​តំលៃ​លើ​ទីផ្សារ​អន្តរជាតិ​។​

​ទោះជា​យ៉ាងណា​លោក​ជឿថា នៅ​ឆ្នាំ​២០២២​នេះ​នឹង​ល្អប្រសើរ​ឡើងវិញ ដោយសារ​យើង​ទទួលបាន​ការជួយ ពី​ប្រទេស​ចិន ក្នុង​ការទិញ​អង្ករ​តាមរយះ​ការចុះ MoU ថ្មី​ចំនួន ៤០​ម៉ឺន​តោន​។​

​​លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុង​បរិបទ​កូ​វីដ​១៩​នេះ វិស័យ​ដឹកជញ្ជូន ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង ក្នុងនោះ​ថ្លៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​នៅតាម​កប៉ាល់ គឺមាន​ការឡើង​ថ្លៃ​ខ្ពស់ ដែល​មិន​ធ្លាប់មាន​ពីមុន និង​ហេតុផល​មួយទៀត គឺ​ខ្វះខាត​ទូ​កុងតឺន័រ សម្រាប់​ផ្ទុក​ការនាំចេញ ពិសេស​ខាង​ផ្នែក​អង្ករ ហើយ​មកដល់ពេលនេះ ចំពោះ​តម្លៃ​ដឹង​តាម​កប៉ាល​ដែល​ទៅ​តំបន់​ឆ្ងាយៗ​ឆ្លង​ទ្វីប ដូចជា​នៅ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​គឺ​នៅមាន​តម្លៃ​ខ្ពស់​ដដែល​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២១ បរិមាណ​នាំ​អង្ករ​ចេញ​របស់​កម្ពុ​ជាមាន​ចំនួន​សរុប​ជាង ៦១​ម៉ឺន​តោន មានការ​ថយចុះ​ជាង ៧៣ ០០០​តោន ស្មើនឹង -១០,៦៨​ភាគរយ បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​ជាង ៦៩​ម៉ឺន​តោន​៕ ​អត្ថបទ​៖ បូរ៉ា​វី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm