ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធដាក់ឱ្យ​​​ប្រើប្រាស់អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង

2025/07/08 11:15:57 pm        144

ស្វាយរៀង ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមនិងឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត និងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំក្រសួងយុត្តិធម៏ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានសាលាដំបូង រាជធានី ខេត្ត មន្ត្រីថ្នាក់ដឹកនាំនៅក្នុងមន្ទីរ អង្គភាពស្ថាបន័ ជុំវិញសាលាខេត្ត ស្រុក ក្រុង ផងដែរ ។

តាមរបាយការណ៏របស់គណ.កម្មការស្ថាបនាសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់អោយដឹងថាអគារសាលាដំបូង និងអយ្យកាអមសាលាដំបូងខេត្តស្វាយរៀង ដែលក្រសួងប្រារព្វពិធីសម្ពោធបើកដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះមានទំហំ៦ពាន់២៧២ម៉ែត្រការ៉េ កំពស់៣ជាន់ មានសាលប្រជុំធំ សាលជំនុំជំរៈក្តី បន្ទាប់ការិយាលយ័ សរុប៤៣បន្ទប់ រួមនិងបំពាក់គ្រឿងសង្ហារឹម មានតុ ទូរសម្រាប់ដាក់ឯកសារ ផងដែរ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ បានសំដែងអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុង ក្រសួងយុត្តិធម៏ ប្រធាន​អនុប្រធាន សាលាដំបូងរាជធានីខេត្ត ពិសេសឯកឧត្តមអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីថ្នាក់ដឹកនាំនៅក្នុងរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង មន្ទីអង្គភាព ដែលបានអញ្ជើញមកចូលរួមអបអរសាទរពិធីសម្ពោធអគារសាលាដំបូង និងអយ្យការអមសាលាដំបូងនៅថ្ងៃនេះ ។

ឯកឧត្តមបានបញ្ជាក់ថា​អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលសម្ពោធនេះគឺជាសមិទ្ធផលថ្មី ដែលបានក៏កើតឡើងនៅក្នុងអណត្តិដឹកនាំរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ផ្តល់អោយមន្ត្រីបំរើការងារលើវិសយ័ច្បាប់​ មានទីតាំងធ្វើការសមស្របតាមការអភិវឌ្ឍន៏របស់ប្រទេសជាតិនាបច្ចុប្បន្ន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ពន្ធ័ ដែលកន្លងមកបានរួមចំណែកយ៉ាងធំធេងជាមួយស្ថាបន័តុលាការ អយ្យការ ក្នុងកិច្ចការកាត់ក្តី លើវិវាត់ផ្លូវច្បាប់ រវាងពលរដ្ឋ ក្រុមហ៊ុន សហគ្រាស ស្ថាបន័ពាក់ពន្ធ័បានល្អប្រសើរធ្វើអោយពលរដ្ឋ និងផ្នែកពាក់ពន្ធ័ អស់កង្វល់ដោយទទួលយកការសម្រេចកាត់ក្តីពីប្រពន្ធ័តុលាការ ។ទន្ទឹមនិងនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីតុលាការនៅក្នុងខេត្តស្វាយរៀង ត្រូវបន្តសាមគ្គីភាពឯកភាពផ្ទៃក្នុង ពិសេសគោរពតាមការណែនាំចង្អុលទិសបន្ថែមពីគណៈបញ្ជាការឯកភាពខេត្ត និងអនុវត្តការងារជំនាញកាត់ក្តីជូនពលរដ្ឋ ដោយភាពសច្ចៈ មិនលំអៀង មិនរំលោភដែលនាំអោយពលរដ្ឋ​ក៏ដូចផ្នែកពាក់ពន្ធ័ អស់ជំនឿមកលើកការដឹកនាំរាជរដ្ឋាភិបាល៕ ដោយ ៖ ភា សារិទ្ធ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm