រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក មានបំណងជួបជាមួយមន្ត្រីចិន នៅប៉ុន្មានសប្តាហ៍ខាងមុខ

2025/07/08 11:31:07 pm        65

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា លោករំពឹងថា នឹងបានជួបជាមួយសមភាគីចិន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីជំរុញការពិភាក្សាផ្នែកពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ របស់ពិភពលោក។

បើទោះបីជាលោក Bessent មិនបានកំណត់អត្តសញ្ញាណសមភាគីរបស់លោកដោយដាក់ឈ្មោះចំៗក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងរតនាគាររូបនេះ កន្លងមកបានមានទំនាក់ទំនងជាមួយឧបនាយករដ្ឋមន្ត្រី លោក He Lifeng ដែលបានដឹកនាំគណៈប្រតិភូរបស់ប្រទេសចិន សម្រាប់កិច្ចពិភាក្សា នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ក្នុងខែមិថុនាជាមួយសហរដ្ឋអាមេរិក ស្តីពីបញ្ហាពាណិជ្ជកម្ម។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទ (ទី៧ ខែកក្កដា) លោក Bessent បាននិយាយថា៖ «ខ្ញុំនឹងជួបជាមួយសមភាគីចិនរបស់ខ្ញុំនៅពេលណាមួយក្នុងប៉ុន្មានសប្តាហ៍ខាងមុខ»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា មានអ្វីជាច្រើនដែលយើងត្រូវធ្វើជាមួយគ្នា ប្រសិនបើប្រទេសចិនចង់ធ្វើ។ ដូច្នេះយើងនឹងពិភាក្សាគ្នាថា តើយើងអាចធ្វើអ្វីឲ្យហួសពីបញ្ហាពាណិជ្ជកម្មទៅកាន់វិស័យផ្សេងទៀតបាន ឬអត់»។

ក្រសួងពាណិជ្ជកម្មចិនមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ការចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងក្រោយមកនៅទីក្រុងឡុងដ៍ បានឃើញថា ប្រទេសទាំង២ ព្រមព្រៀងបញ្ឈប់វិធានការដំឡើងអាត្រាពន្ធយ៉ាងធ្ងន់ធ្ងរសងសឹកគ្នាទៅវិញទៅមក នៅដើមឆ្នាំ២០២៥ នេះ។ ទីក្រុងប៉េកាំងបានយល់ព្រមបន្ធូរបន្ថយការនាំចេញរ៉ែកម្រដែលមានសារៈសំខាន់ ចំពោះឧស្សាហកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក រាប់ចាប់ពីបន្ទះឈីប ថាមពលស្អាត និងការដឹកជញ្ជូន ជាថ្នូរនឹងការលុបចោលការរឹតបន្តឹងមួយចំនួនពីសហរដ្ឋអាមេរិកវិញ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm