ប្រតិភូសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនកងទ័ពឈរជើង នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសព្រះវិហារ

2025/07/08 11:37:22 pm        436

នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដឹកនាំ​ដោយអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគម​ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរ​សុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំង និងវីរៈយុទ្ធជនជួរមុខ ដែលមានភាពអង់អាចក្លាហាន កំពុងឈរជើង​ការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសព្រះវិហារ។

ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដោយទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ពី សំណាក់ ឯកឧត្តម នាយឧត្តម​សេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់ថា ការចុះមកដល់ព្រំដែនដោយផ្ទាល់​នាពេលនេះ គឺជាសក្ខីភាពនៃការ បង្ហាញពីចំណងសាមគ្គីភាពរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដោយនាំមកនូវការគោរព ការគាំទ្រ និងការលើកទឹកចិត្តដែលចេញពីឆន្ទៈស្នេហាជាតិ ឈរលើ​ស្មារតី​រួមគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ ជូនចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំអស់​ពីកម្លាំងកាយចិត្ត តស៊ូ ប្ដូរផ្ដាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារ​បូរណភាព​ទឹកដី អធិបតេយ្យជាតិ និងសន្ដិសុខរបស់ប្រទេសជាតិទាំងមូល ជាពិសេសការពារទឹកដីពីការឈ្លានពានខុសច្បាប់របស់ខ្មាំងសត្រូវ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងឥតងាករេ ចំពោះ​គោល​នយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ជាពិសេសចំណាត់ការប្រកបដោយភាពច្បាស់លាស់ និងហ្មត់ចត់បំផុត របស់សម្ដេច ក្នុងការបញ្ជូនការដោះស្រាយវិវាទព្រំដែនកម្ពុជាថៃ ទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ និងតាមគ្រប់មធ្យោបាយ ទាំងយន្ដការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីការពារបូរណភាពទឹកដី កម្ពុជា។

អំណោយដែលបាននាំយកទៅជូនកងទ័ពរួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា​មួយចំនួន គិតជាទឹកប្រាក់សរុបចំនួន ៣៧០លានរៀល ដែលជាការរួមចំណែក​ជួយ​សម្រាលបន្ទុក និងលើកទឹកចិត្តដល់កងទ័ពទាំងអស់ឱ្យបន្តបំពេញ​ភារកិច្ចប្រកបដោយ​ស្មារតីទទួល​ខុសត្រូវខ្ពស់ និងបន្តការពារជាតិមាតុភូមិ៕ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm