នគរបាល​ឃាត់ខ្លួន​មនុស្ស ០៣​នាក់​ទៀត ពាក់ព័ន្ធ​ការ​ញុះញង់​ប្រមូលផ្តុំ​តវ៉ា​ខុសច្បាប់​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​

2022/01/05 12:48:24 pm        193

ភ្នំពេញ៖ នគរបាល​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឱ្យមាន​ការប្រមូលផ្តុំ​តវ៉ា​ដោយ​ខុសច្បាប់​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍។​ ​អនុវត្តតាម​ដីកា​របស់​តុលាការ នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២​នេះ នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ទៀត​ជា​បន្តបន្ទាប់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឱ្យមាន​ការប្រមូលផ្តុំ​តវ៉ា​ដោយ​ខុសច្បាប់​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បន្ទាប់ពី​មនុស្ស​ទាំង​៣​នាក់​នេះ​មនុស្ស​៣​បាន​រត់គេចខ្លួន​កន្ល​ង​មក​។​

​​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មនុស្ស​ទាំង​៣​នាក់​នោះ​មាន​ទី​១​ឈ្មោះ សុខ ណា​រិ​ទ្ធ ទី​២​ឈ្មោះ សុខ គង្គា និង​ម្នាក់ទៀត​ឈ្មោះ ឈឹម ស៊ីថរ ពួកគេ​ក៏​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ទាំង​៩​នាក់ ដែល​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​​គិត​មកដល់ពេលនេះ​ជន​ត្រូវ​ចោទ​ទាំង​ ០៩​នាក់ ត្រូវបាន​ឃាត់ និង​ឃុំខ្លួន​ ០៦​នាក់​ហើយ អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​នោះ រួមមាន​ដូចជា​៖ ១. រី សុវណ្ណ​ឌី ២.​សុន ស្រី​ពេ​ជ ៣. ហៃ សុភាព ៤. ឃ្លាំង សុ​បិ​ន្ត ៥.​ទូច សិរី​មាស និង​ទី​៦. ឈឹម សុខន ។ អ្នក​ទាំង​៦​នាក់​នេះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២១២។​

​​មុន​មានការ​ឃាត់ខ្លួន​មនុស្ស​២​នាក់​បន្ថែមទៀត​នេះដែរ នា​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទកាសែត​បង្ហាញ​ភស្តុតាង​មួយចំនួន ដែល​បញ្ជាក់ថា ការរៀបចំ​ប្រមូលផ្តុំ​ធ្វើ​ការតវ៉ា​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ គឺមាន​ការផ្តល់​ថវិកា​រាប់ម៉ឺន​ដុល្លារ ពី​អង្គការ​ចាត់តាំង​នៅក្រៅ​ប្រទេស​។​

​​សូមបញ្ជាក់ថា ការតវ៉ា​របស់​ក្រុមបាតុករ​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានធ្វើការ​សម្របសម្រួល និង​អំពាវនាវ​ឱ្យ​ផ្អាក​សកម្មភាព​តវ៉ា ដើម្បី​អបអរសាទរ​ដល់​ការឆ្លង​ឆ្នាំ​សកល​២០២២ ប៉ុន្តែ​ក្រុមបាតុករ​មិនបាន​បញ្ឈប់​សកម្មភាព​តាម​ការអំពាវនាវ​នោះឡើយ ទើប​ឈានដល់​មានការ​អនុវត្ត​ច្បាប់ និង​ស្រាវជ្រាវ​រក​ឫសគល់​នៃ​បញ្ហា​តវ៉ា​នេះ​ផងដែរ​៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm