ប្រធានាធិបតីអ៊ីរ៉ង់ប្រឈមនឹងប្រតិកម្មរិះគន់ ចំពោះការបន្ទន់ជំហរជាមួយអាមេរិក

2025/07/09 02:25:25 am        74


ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានរងការរិះគន់ នៅថ្ងៃអង្គារ (ទី៨ ខែកក្កដា) នេះ បន្ទាប់ពីបានបង្ហាញការគាំទ្រឲ្យមានកិច្ចចរចាថ្មីជាមួយសហរដ្ឋអាមេរិក ដោយអ្នករិះគន់បានចោទលោកថា «មានជំហរទន់ពេក» ក្រោយមានការវាយប្រហារកាលពីខែមុនលើប្រទេសនេះ។

ប្រតិកម្មតរិះគន់នេះបានកើតឡើងបន្ទាប់ពីមានការចេញផ្សាយនូវបទសម្ភាសន៍ ជាមួយពិធីករប្រព័ន្ធផ្សព្វផ្សាយអាមេរិក Tucker Carlson ដែលនៅពេលនោះលោក Pezeshkian បាននិយាយថា អ៊ីរ៉ង់ «គ្មានបញ្ហា» អ្វីឡើយ ក្នុងការចាប់ផ្ដើមឡើងវិញនូវកិច្ចពិភាក្សា ដរាបណាការជឿទុកចិត្តអាចត្រូវបានស្ដារឡើងវិញ រវាងភាគីទាំង២។

សម្ដីរបស់លោកបានកើតឡើងតិចជាងមួយខែ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកមិនធ្លាប់មានពីមុនមក កាលពីថ្ងៃទី១៣ ខែមិថុនា ជាការវាយប្រហារដែលបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើនរូប នៅក្នុងប្រទេសអ៊ីរ៉ង់។

អ្វីដែលសំខាន់នោះ គឺថា ការវាយប្រហាររបស់អ៊ីស្រាអែលនោះបានកើតឡើង ២ថ្ងៃមុនកិច្ចប្រជុំដែលត្រូវបានគ្រោងទុក រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ជាជំនួបដែលមានបំណងធ្វើឲ្យការចរចានុយក្លេអ៊ែរដំណើរការឡើងវិញ។ កិច្ចពិភាក្សានោះបានជាប់គាំងតាំងពីពេលនោះមក។

អត្ថបទវិចារណកថាមួយ នៅលើទំព័រសារព័ត៌មានមាននិន្នាការរឹងរូស Kayhan ដែលបានប្រឆាំងនឹងការចូលរួមជាមួយលោកខាងលិចជាយូរមកហើយនោះ បានរៀបរាប់ថា៖ «តើអ្នកភ្លេចហើយមែនទេថា ជនជាតិអាមេរិកដូចគ្នាទាំងអស់នេះ រួមជាមួយនឹងពួកគាំទ្រលទ្ធិហ្សាអីន (អ៊ីស្រាអែល) បានប្រើប្រាស់ការចរចា ដើម្បីពន្យារពេលវេលា ហើយរៀបចំការវាយប្រហារ?»។

សហរដ្ឋអាមេរិកដែលបានបើកកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ តាំងពីថ្ងៃទី១២ ខែមេសា បានចូលរួមជាមួយអ៊ីស្រាអែល ដោយធ្វើការវាយប្រហារផ្ទាល់ខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ដោយផ្តោតលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុង Fordo, Isfahan និង Natanz។

សារព័ត៌មានអភិរក្សនិយមចេញផ្សាយប្រចាំថ្ងៃ Javan ក៏បានផ្តោតលើលោក Pezeshkian ផងដែរ ដោយលើកឡើងថា សុន្ទរកថារបស់លោក ហាក់ដូចជាបង្ហាញពីការមាន «ជំហរទន់ពេក»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm