អ្នកភូមិឥណ្ឌា វាយមនុស្ស ៥នាក់រហូតដល់ស្លាប់ ពាក់ព័ន្ធនឹងអំពើ «អាបធ្មប់»

2025/07/09 03:20:57 am        27


នគរបាល នៅថ្ងៃអង្គារ (ទី៨ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា អ្នកភូមិឥណ្ឌា បានវាយដំគ្រួសារមួយដែលមានសមាជិក ៥នាក់រហូតដល់បាត់បង់ជីវិត ហើយយកសាកសពរបស់ពួកគេទៅបោះចោលក្នុងស្រះទឹកមួយ ដោយចោទប្រកាន់ពួកគេថា ចេះអំពើ «អាបធ្មប់» បន្ទាប់ពីមានការស្លាប់របស់ក្មេងប្រុសម្នាក់។

នគរបាល នៅរដ្ឋ Bihar ភាគខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៣នាក់ត្រូវបានចាប់ខ្លួន ហើយបានសារភាពថា បានប្រព្រឹត្តឧក្រិដ្ឋកម្មនេះ។ ស្ត្រី ៣នាក់ ក្នុងនោះរួមមានទាំងលោកយាយវ័យ ៧៥ឆ្នាំម្នាក់ផងដែរ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានវាយរហូតដល់ស្លាប់នេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ជនជាប់ចោទសំខាន់ជាងគេ ជឿថា ការស្លាប់របស់កូនប្រុសគាត់នាពេលថ្មីៗនេះ គឺដោយសារជនរងគ្រោះម្នាក់ ក្នុងចំណោមនោះ ហើយបានចោទប្រកាន់ «អ្នកស្លាប់ និងក្រុមគ្រួសាររបស់គាត់ថា ចេះធ្វើអំពើអាបធ្មប់»។ នគរបាលបាននិយាយថា៖ «បន្ទាប់ពីវាយជនរងគ្រោះដល់ស្លាប់ ជនដៃដល់បានយកសាកសពដាក់លើត្រាក់ទ័រ ហើយយកទៅបោះចោលក្នុងស្រះទឹកមួយ»។

ឃាតក និងជនរងគ្រោះ គឺសុទ្ធតែជនជាតិនៃក្រុមកុលសម្ព័ន្ធ Oraon របស់ប្រទេសឥណ្ឌា នៅក្នុងរដ្ឋ Bihar ដែលជារដ្ឋក្រីក្របំផុតរបស់ឥណ្ឌា និងមានប្រជាជនយ៉ាងហោចណាស់ ១៣០លាននាក់ដែលភាគច្រើនកាន់សាសនាហិណ្ឌូ។

គួរដឹងថា ទោះបីជាមានយុទ្ធនាការប្រឆាំងនឹងអបិយជំនឿក៏ដោយ ក៏ការជឿលើអំពើអាបធ្មប់ នៅតែរីករាលដាលនៅតាមតំបន់ជនបទទូទាំងប្រទេសឥណ្ឌា ជាពិសេសនៅក្នុងសហគមន៍កុលសម្ព័ន្ធដាច់ស្រយាល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm