[UPDATE] អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកឡើងដល់ជាង១១០នាក់ និងជាង១៨០នាក់បាត់ខ្លួន

2025/07/09 03:49:51 pm        421

មនុស្សជាង១១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និងយ៉ាងហោចណាស់ជាង១៨០នាក់កំពុងបាត់ខ្លួន ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅភាគកណ្តាលរដ្ឋតិចសាស់ បានឈានចូលថ្ងៃទី ៥ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានគ្របដណ្ដប់ទន្លេ ហ្គ័រដាលូប៉េ(Guadalupe) ដោយបានបង្កជាទឹកជំនន់ជន់លិចលំនៅឋាននានា និងជំរំរដូវក្តៅក្នុងតំបន់។  

ស្នងការនគរបាលស្រុក Kerr លោក Larry Leitha បាននិយាយក្នុងការធ្វើបច្ចុប្បន្នភាពកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ថាចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង១១០នាក់ រួមទាំងកុមារយ៉ាងហោចណាស់២៧នាក់ និងអ្នកប្រឹក្សាមកពីជំរំ Camp Mystic ជាជំរំក្មេងស្រីគ្រីស្ទាន នៅក្នុងស្រុក Kerr ជាទីដែលទឹកជំនន់បានវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតចាប់ពីថ្ងៃទី ៤ខែកក្កដា។ យ៉ាងហោចណាស់មានកុមារចំនួន៣០ នាក់ក្នុងចំណោមអ្នកស្លាប់នៅក្នុងស្រុកនេះ  ។

លោក Leitha ដែលបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់របស់ស្រុកនេះឡើងដល់ ៨៧ នាក់បាននិយាយថា អ្នកបោះជំរំនៅជំរំ Mystic ៥ នាក់ និងអ្នកប្រឹក្សាម្នាក់នៅតែមិនទាន់រកឃើញ ។



មន្ត្រីនៅក្នុងស្រុក Kendall ក៏បាននិយាយកាលពីថ្ងៃអង្គារផងដែរថាចំនួនអ្នកស្លាប់នៅស្រុកនេះបានកើនឡើងដល់ ៧ នាក់ កើនឡើងពីចំនួន៦នាក់។ នៅក្នុងស្រុក Burnet មនុស្សទី៥ ត្រូវបានបញ្ជាក់ថាបានស្លាប់។

លោក Greg Abbott អភិបាលរដ្ឋតិចសាស់ បាននិយាយថា លោកប្រធានាធិបតី Donald Trump បានសន្យាថានឹងផ្តល់ការសង្គ្រោះគ្រប់មធ្យោបាយដែលរដ្ឋតិចសាស់ត្រូវការដើម្បីសង្គ្រោះពីទឹកជំនន់៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm