ពលរដ្ឋហ្កាហ្សា បដិសេធផែនការផ្លាស់ទីលំនៅរបស់លោក Trump ទោះមានការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញក៏ដោយ

2025/07/09 05:13:19 pm        202

ពលរដ្ឋហ្កាហ្សា បានច្រានចោលផែនការរបស់លោកDonald Trump ដែលថានឹងតម្រូវឲ្យពួកគេចាកចេញពីតំបន់ហ្កាហ្សាកំពុងរងការហែកហួរដោយសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ចាប់តាំងពីខែតុលាឆ្នាំ២០២៣មក។ពលរដ្ឋប៉ាឡេស្ទីន ម្នាក់ឈ្មោះ Mansour Abu Al-Khaier វ័យ៤៥ឆ្នាំ បានរៀបរាប់ថា ពួកគេនឹងមិនចាកចេញឡើយ ទោះបីមើលឃើញការស្លាប់រង្គាល និងការបំផ្លិចបំផ្លាញនៅក្នុងដែនដីរងការឡោមព័ទ្ធនេះក៏ដោយ។

ពួកគេបាននិយាយថា ទោះបីអាយុជីវិតរបស់ពលរដ្ឋប៉ាឡេស្ទីន ត្រូវបានបាត់បង់អំឡុងការវាយប្រហារតាមអាកាស និងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាក៏ដោយ ក៏ពួកគេនឹងមិនចាកចេញពីទឹកដីរបស់ខ្លួនតាមផែនការរបស់អ៊ីស្រាអែល គាំទ្រដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថានឹងជម្លៀសចេញនូវប្រជាពលរដ្ឋហ្កាហ្សាប្រមាណ ២,៣លាននាក់នោះឡើយ។

ពួកគេបាននិយាយថា ដែនដីនេះគឺជាទឹកដីរបស់ពួកគេ ។បើចាកចេញ តើឲ្យពួកគេទៅណា?។ ហើយត្រូវទុកទឹកដីនេះឲ្យអ្នកណា?។

លោកTrump ដែលបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញពីវឌ្ឍនភាពលើគំនិតផ្តួចផ្តើមពោពេញដោយជម្លោះក្នុងការផ្លាស់ប្តូរទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ឆ្នេរសមុទ្រឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ដោយលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អពីប្រទេសជុំវិញ។     

ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលចាប់ផ្តើមអាហារពេលល្ងាចរវាងក្រុមមន្ត្រីអាមេរិក និងអ៊ីស្រាអែល លោក Netanyahu បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងធ្វើការជាមួយប្រទេសផ្សេងទៀត ដែលនឹងផ្តល់ឱ្យពលរដ្ឋប៉ាឡេស្ទីននូវអនាគតដ៏ល្អប្រសើរ ដែលបង្ហាញថាពលរដ្ឋហ្កាហ្សា នឹងអាចផ្លាស់ទីទៅកាន់ប្រទេសជិតខាងនានាបាន៕



អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm