ខេត្ត​កណ្ដាល​បើក​ការប្រកួត​កីឡា​បាល់ទាត់ និង​ប៉េតង់ដណ្ដើម​ពានរង្វាន់ ៧​មករា ឆ្នាំ​២០២២

2022/01/05 05:09:38 pm        194

​បាល់ទាត់៖ ការិយាល័យ​អប់រំ​កាយ និង​កីឡានៃ​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាលបានប្រកាស​បើក​ការប្រកួត​កីឡាបាល់ទាត់ និង​ប៉េតង់​ដណ្ដើម​ពានរង្វាន់ ៧​មករា ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤៣ នៃ​ទិវា​ជ័យជម្នះ ៧​មករា (៧ មករា ១៩៧៩ - ៧ មករា ២០២២)។​ ​លោក ពៅ វណ្ណា ប្រធាន​កា​រិ​យាល័យ​អប់រំ​កាយ និង​កីឡាបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះនឹង​ចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ ខាងមុខលើ ២​ប្រភេទ​កីឡារួមមាន​កីឡាបាល់ទាត់​មាន ១៩​ក្រុម​ចូលរួម និង​កីឡា​ប៉េតង់មាន​ក្រុមយុវជន យុវតី និង​ក្រុម​វ័យចាស់​ចូលរួម​សរុប ២០​ក្រុម។​

​លោក​បន្ដថា នេះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំដែល​ការិយាល័យ​ជំនាញ នៃ​ខេត្តកណ្ដាល​តែងតែ​រៀបចំឡើងដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រគឺ​ថ្ងៃ​ជ័យជម្នះ ៧​មករា។ លោក​ថា ដោយសារ​មាន​ថ្ងៃជ័យ​ជម្នះ ៧​មករា និង​មាន​សន្ដិភាព ទើប​ធ្វើ​ឲ្យ​យុវជនមានឱកាស​ជួប​ជុំគ្នា​លេង​កីឡាដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​ដូច​បច្ចុប្បន្ន។​ ​ប្រធានការិយាល័យ​ដដែល​បន្ថែមថា ក្រៅពី​ការប្រកួត​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា ការប្រកួត​នេះក៏​ជា​ឱកាស​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព និង​ទេពកោសល្យ​ល្អសម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ឆ្នាំ​២០២២ ក៏ដូចជា​ជំរុញ​យុវជន និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យ​លេង​កីឡា ស្របតាម​យុទ្ធនាការ​ជាតិដែល​ដាក់ចេញ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាគឺ «​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ​» ផងដែរ ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm