កីឡា​ហែលទឹក​នឹង​ប្រកួត​ជើងឯក​ជាតិ​អបអរ​ពិធី​សម្ពោធ​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង​

2022/01/05 05:24:19 pm        132

​ហែលទឹក៖ ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២១ នឹង​ត្រូវ​រៀបចំ​នៅ​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង ស្ថិតនៅ​សាកលវិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង ដើម្បី​ចម្រាញ់​កីឡាករ​-​កីឡា​ការិនី​ប្រចាំ​ឆ្នាំ​ផង ពិសេស​ក៏​ដើម្បី​អបអរសាទរ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាង​ហែល​ទឹក​កម្រិត​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ​។​

​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ឲ្យ​ដឹង​ថា ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២១ នឹង​ធ្វើ​ការប្រកួត​ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ។ ចំពោះ​គោល​ដៅ​នៃ​ការរៀបចំ​ការប្រកួតនៅក្នុង​មណ្ឌល​កីឡាហែលទឹក​ថ្មី​នេះ គឺជា​ការ​តេស្ដ​សាកល្បង​គុណភាព​អាង​ហែល​ទឹកដែល​ទើបនឹង​សាងសង់​រួច សម្រាប់​ការប្រកួត​ផង និង​សម្រាប់​ការហ្វឹកហាត់​ផង។​ ​លោក​ថា មណ្ឌល​កីឡាហែលទឹក​បាត់ដំបងបាន​សាងសង់ឡើង ស្របតាម​ផែនការមេ​របស់​សហព័ន្ធក្នុងទិសដៅ​ពង្រឹង​ការអភិវឌ្ឍ និង​បណ្ដុះបណ្ដាល​ធន​ធាន​កីឡាករ​-​កីឡាការិនី​ថ្នាលរហូតដល់​ក្រុម​ធំ សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិក៏ដូចជា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​ង​កម្ពុជា។

អាង​ហែល​ទឹក​ថ្មី​នេះបាន​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ ២​លាន​ដុល្លារដែល​អាច​រៀបចំ​ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ។​ ​ចំពោះ​វិញ្ញាសា​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ នេះ សហព័ន្ធ​បានកំណត់​ជា ៣​ផ្នែក​ធំៗ ទី​១-​វិញ្ញាសា​បុរស​ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើង​មាន ១២​វិញ្ញាសា​, ផ្នែក​នារី​អាយុ​ចាប់ពី ១០​ឆ្នាំ​ឡើងទៅ​មាន ១១​វិញ្ញាសា និង​ផ្នែក​ជនពិការ​មាន ២​វិញ្ញាសា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm