ណាហ្គាវើលដ៏ ដាក់គោលដៅខ្ពស់ នារដូវកាលថ្មី ជាមួយការនាំចូលកីឡាករបរទេសល្អៗមកពង្រឹងក្រុម

2025/07/09 07:36:57 pm        132

ក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានដាក់គោលដៅកាន់តែខ្ពស់ សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៥/២៦ ដោយយ៉ាងហោចឈរនៅ Top-2 ក្នុងលីគកំពូលកម្ពុជា និងឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៩ ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក ឃឹម បូរី ។

គ្រូបង្វឹកវ័យ ៣៥ឆ្នាំរូបនេះ បន្ដថា ណាហ្គាវើលដ៏ បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតប្រជែងដ៏ខ្លាំងក្លា នារដូវកាលថ្មី ដោយក្លិបបានដាក់គោលដៅកាន់តែខ្ពស់ ហើយដើម្បីសម្រេចគោលដៅនេះ ក្លិបត្រៀមនឹងនាំចូលកីឡាករបរទេសមានគុណភាពល្អៗ មកពង្រឹងក្រុម បន្ថែមលើធនធានកីឡាករក្នុងស្រុកដែលមានសមត្ថភាពស្រាប់។ លោកទទួលស្គាល់គ្រប់ក្រុមសុទ្ធតែរៀបចំបានល្អ ដើម្បីត្រៀមរដូវកាលថ្មី តែណាហ្គា ត្រូវការបង្កើនការប្រកួតប្រជែងឲ្យបានប្រហាក់ប្រហែលក្នុងចំណោមបេក្ខភាព Top-4។

គួរដឹងថា ក្រោយចប់រដូវកាលចាស់ រហូតមកទល់ពេលនេះ ណាហ្គាវើលដ៏ បានចែកផ្លូវជាមួយកីឡាករ ៩រូបមកហើយ ដូចជាកីឡាករ ភេម តៅសិញ, ហេង ទីណា, ឡេង មករា, យ៉ន ធារ៉ាត់, ចាន់ ហួង, Kikuchi Yuta, Kametani Hugo, Marcio Marques និង Thiha Zaw ជាដើម ។ ចំពោះសមាជិកថ្មី ក្លិបនាំចូលបានមួយចំនួនប៉ុណ្ណោះ រួមមានអ្នកចាំទីកូនកាត់ខ្មែរ-នីហ្សេរីយ៉ា Immanoel Aking Osamuj អតីតយុវជនបឹងកេត, កីឡាករសញ្ជាតិខ្មែរ Zogbe Vireak ដែលទើបត្រឡប់ពីប្រកបអាជីពនៅលីគកំពូលថៃ ព្រមទាំងយុវជន ២រូប ដែលត្រូវបានដំឡើងមកកាន់ក្រុមធំ គឺកីឡាករ ហ្វើត ហ្វាឡាស់ និង ផយ ផាណា ។

រីឯកីឡាករចំណូលថ្មីម្នាក់ទៀត គឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Lucas Venuto ដែលមានបទពិសោធន៍ជោគជាំលេងនៅអឺរ៉ុប ពិសេសកីឡាករវ័យ ៣០ឆ្នាំឬូបនេះ ក៏ធ្លាប់លេងឲ្យក្លិប Santos នៃលីគកំពូលប្រេស៊ីល កាលពីចន្លោះឆ្នាំ២០១៩-២០២២ ទៀតផង ។ ក្រៅពីនេះ ណាហ្គាវើលដ៏ ក៏បានប្រកាសបន្ដកុងត្រាជាមួយកីឡាករសំខាន់ៗជាច្រើនផងដែរ ដូចជាកីឡាករ ជឿន ណាចា ខ្ចីជើងក្រុមកងយោធពលខេមរភូមិន្ទ, ខ្សែការពារប្រេស៊ីល Mateus Martins, ខ្សែប្រយុទ្ធជប៉ុន Minagawa Yusuke, កីឡាករ នេន សុធារដ្ឋ, ហួត វ៉ាន់ណេត, សុះ ស៊ូហាណា, ជា សុខម៉េង, ផាត សុខា, ជា ច័ន្ទដារ៉ា និងអ្នកចាំទី រ៉េត លីហេង ជាដើម៕

អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm