អាជ្ញាធរមូលដ្ឋានប្ដេជ្ញាបន្ថែមការយកចិត្តទុកដាក់បម្រើពលរដ្ឋឱ្យបានល្អ ពិសេសការ​អនុវត្ត​គោល​នយោបាយ​ភូមិឃុំមានសុវត្ថិភាព

2025/07/09 07:40:37 pm        221

បណ្តាមេភូមិនៅតាមមូលដ្ឋាន បានប្ដេជ្ញាបន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាព ។

នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌ៧មករា បានធ្វើ​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​​មេភូមិទាំង៦៦ភូមិ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី​ស្ទង់មតិយោបល់ និងផ្តល់បទពិសោធថ្មីៗ ជា​ទុនសម្រាប់មេភូមិទាំងអស់យកទៅអនុវត្តកិច្ចការងារជាមួយពលរដ្ឋឱ្យមានគុណភាព និង​ប្រសិទ្ធិ​ភាព។

ពិធីសំណេះសំណាលនេះ ធ្វើឡើងក្រោមវត្តមានលោកថេង សុថុល អភិបាលខណ្ឌ៧មករា និង​មាន​ការអញ្ចើញចូលរួមពីលោកលោកស្រីអភិបាលរងខណ្ឌ លោកអធិការ មេបញ្ជាការ និង​លោក​ចៅ​សង្កាត់​ទាំង៨ផងដែរ ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានមានមតិ​សំណេះ​សំណាល​ប្រកប​ដោយ​ភាព​ស្និទ្ធិស្នា​ល និងផ្តល់នូវយោបល់អប់រំណែនាំផ្សេងៗជាច្រើន ទៅដល់បណ្តា​មេភូមិ​ទាំង​អស់​ដែល​កំពុង​មាន​វត្តមានក្នុងអង្គពិធី ដើម្បីបង្កើនការខិតខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ប្រជា​ពលរដ្ឋ​គ្រប់​ពេលវេលា ពិសេសរាល់ពេលពលរដ្ឋមានបញ្ហានានា មិនថាបញ្ហាតូច ឬធំនោះទេ ។ ក្នុង​ករណី​បញ្ហា​នោះ មេភូមិមិនអាចដោះស្រាយបាន ឬផុតដែនសមត្ថភាពរបស់ខ្លួន ត្រូវ​រាយការណ៍​មក​កាន់​ថ្នាក់​លើ ដើម្បីសុំគោលការណ៍ និងការអន្តរាគមន៍​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​ជូន​ពលរដ្ឋ បញ្ចៀសបានការទុកបញ្ហាចោល ដោយប្រឈរភ្នែកមើលមិនព្រមដោះស្រាយ។

បណ្តាមេភូមិចំណុះរដ្ឋបាលសង្កាត់អូរឫស្សីទី៣ នៃខណ្ឌ៧មករា ក៏បានបញ្ចាក់គោលជំហរមុខមាំ ក្នុង​​ការខិតខំបំពេញភារកិច្ចខ្លួន ជូនពលរដ្ឋ ឱ្យស្របទៅនឹងយុទ្ធសាស្ត្រ និង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកា​សដដែលនោះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក៏បាន​ណែនាំ​ឱ្យ​មេភូ​មិ​ទាំង​អស់​យក​ចិត្តទុកដាក់លើបញ្ហា ផ្លូវថ្នល់ផងដែរ ពិសេសជង្ហុកសំបុកមាន់ ដែលជាផ្លូវខូចតូចៗ ត្រូវ​ជួស​ជុល​ឱ្យបានស្អាត បើខូចធំចាំបាច់ត្រូវរាយការណ៍មកថ្នាក់លើដើម្បីចុះទៅជួសជុល ព្រោះ​ខណ្ឌ​៧​មករា ជាខណ្ឌនៅកណ្តាលរាជធានីភ្នំពេញ ដូច្នោះហើយរាល់ដងផ្លូវត្រូវតែធានាភាពស្អាត និង​បរិស្ថានអនាម័យល្អឱ្យសាកសមជាទីក្រុងដែលជាបេះដូង នៃប្រទេសជាតិ៕ កុម្ភៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm