ចិន ចេញការព្រមានអំពីទឹកជំនន់យ៉ាងគំហុកនៅភាគខាងកើត ខណៈព្យុះដាណាស់ វាយប្រហារ

2025/07/09 09:07:17 pm        121

ព្យុះត្រូពិក ដាណាស់ (Danas) បានវាយបោកបក់នៅភាគខាងកើតប្រទេសចិន ក្នុងថ្ងៃពុធ (០៩ កក្កដា) នេះ ដោយបង្កឱ្យមានការជូនដំណឹងអំពីទឹកជំនន់យ៉ាងគំហុក និងការបិទសាលារៀន ខណៈព្យុះបានវាយលុកពាសពេញតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់របស់ប្រទេសចិន។

អាជ្ញាធរអាកាសធាតុចិន បានជំរុញឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ ខណៈព្យុះដែលបានចុះខ្សោយពីកម្លាំងព្យុះទីហ្វុងបន្ទាប់ពីឆក់យកជីវិតមនុស្ស ២នាក់នៅកោះតៃវ៉ាន់មួយនេះ បានចាប់ផ្តើមបង្អុលទឹកភ្លៀងដែលបានស្រូបយកពីសមុទ្រចិនខាងត្បូង ហើយតម្រង់ទៅទិសនិរតី ក្នុងល្បឿនខ្យល់ប្រហែល ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះត្រូពិក ដាណាស់ កំពុងធ្វើដំណើរឆ្លងកាត់ខេត្ត Zhejiang និង Fujian ឆ្ពោះទៅខេត្ត Jiangxi និង Guangdong ហើយត្រូវព្យាករថានឹងមានទម្លាក់ទឹកភ្លៀងរហូតដល់ ៣០០មីលីម៉ែត្រ នៅផ្នែកខ្លះ។ សាលារៀនក្នុងទីក្រុង Fuzhou បានបិទនៅថ្ងៃពុធនេះ បន្ទាប់ពីអាជ្ញាធរព្រមានពីការត្រៀមទប់ទល់ទឹកជំនន់ និងព្យុះទីហ្វុង។

ទូរទស្សន៍រដ្ឋរបស់ចិន CCTV បាននិយាយថា មន្ត្រីក្នុងតំបន់នៅតាមដងទន្លេដែលមានកំពង់ផែសំខាន់ៗក្នុងទីក្រុង Fuzhou និង Xiamen កំពុងប្រឈមមុខនឹងការកើនឡើងកម្រិតទឹកដ៏គ្រោះថ្នាកក់ ខណៈអាជ្ញាធរដែនសមុទ្រក្នុងតំបន់បានផ្អាកប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm