អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា រលកកម្ដៅដ៏កំណាចនៅអឺរ៉ុប សម្លាប់មនុស្ស ២.៣០០នាក់ ក្នុងពេល ១០ថ្ងៃ

2025/07/09 09:12:23 pm        218

មនុស្សប្រហែល ២.៣០០នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងកម្ដៅដ៏កំណាចនៅទូទាំងទីក្រុងចំនួន១២ នៅទ្វីបអឺរ៉ុប ក្នុងអំឡុងពេលរលកកម្ដៅធ្ងន់ធ្ងរដែលបានបញ្ចប់កាលពីសប្តាហ៍មុន នេះបើយោងតាមការវិភាគយ៉ាងឆាប់រហ័សរបស់ក្រុមអ្នកវិទ្យាសាស្រ្ត ដែលបានចេញផ្សាយនៅថ្ងៃពុធ (០៩ កក្កដា) នេះ។

ការសិក្សានេះបានកំណត់គោលដៅរយៈពេល ១០ថ្ងៃ ពោលគឺចន្លោះថ្ងៃទី២៣ មិថុនា ដល់ថ្ងៃទី០២ កក្កដា ក្នុងអំឡុងពេលដែលផ្នែកធំៗនៃអឺរ៉ុបខាងលិច ត្រូវបានវាយប្រហារដោយកម្ដៅខ្លាំងក្លា ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ នៅអេស្ប៉ាញ និងចំហេះព្រៃបានផ្ទុះឡើងនៅបារាំង។

យោងតាមការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ Imperial College ទីក្រុងឡុងដ្រ៍ និងវិទ្យាស្ថានអនាម័យ និងឱសថត្រូពិកទីក្រុងឡុងដ្រ៍ (LSHTM) បានឱ្យដឹងថា ក្នុងចំណោមមនុស្ស ២.៣០០នាក់ ដែលត្រូវប៉ាន់ប្រមាណថាបានស្លាប់ក្នុងអំឡុងពេលនោះ មានការស្លាប់ចំនួន ១.៥០០នាក់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យរលកកម្ដៅកាន់តែធ្ងន់ធ្ងរ។

ការសិក្សានេះបានគ្របដណ្តប់ទីក្រុងចំនួន១២ រួមមានបាសេឡូណា, ម៉ាឌ្រីដ, ឡុងដ្រ៍ និង មីឡាន ជាទីដែលអ្នកស្រាវជ្រាវនិយាយថា បម្រែបម្រួលអាកាសធាតុបានបង្កើនសីតុណ្ហភាពរលកកម្ដៅរហូតដល់ ៤អង្សាសេ។ សេវាអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប ក៏បាននិយាយនៅក្នុងព្រឹត្តិបត្រប្រចាំខែនាថ្ងៃពុធដដែលនេះថា ខែមុនគឺជាខែមិថុនា ដែលក្តៅបំផុតទីបីរបស់ភពផែនដីនៅលើកំណត់ត្រា បន្ទាប់ពីខែដូចគ្នាក្នុងឆ្នាំ២០២៤ និង២០២៣៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm