អ្នកជួយសង្គ្រោះ ស្វែងរកអ្នកបាត់ខ្លួន១៩នាក់ និងរកឃើញសាកសព៩នាក់ បន្ទាប់ពីទឹកជំនន់នៅនេប៉ាល់

2025/07/09 10:02:35 pm        51

ក្រុមអ្នកជួយសង្គ្រោះរាប់សិបនាក់ បានស្វែងរកតាមច្រាំងទន្លេតំបន់ភ្នំនៅថ្ងៃពុធនេះ ដើម្បីស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីទឹកជំនន់រដូវមូសុងបានហូរនាំស្ពានសំខាន់មួយរបស់ប្រទេសនេប៉ាល់ ដែលតភ្ជាប់ពីប្រទេសនេះទៅប្រទេសចិន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់។

នគរបាល និយាយថា អ្នកជួយសង្គ្រោះរាប់សិបនាក់ បានទៅដល់តំបន់នោះរួចហើយ ហើយត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ សាកសពមនុស្ស៩នាក់ ត្រូវបានរកឃើញពីទន្លេ។ យោងតាមការិយាល័យរដ្ឋបាលស្រុក Rasuwa បានឱ្យដឹងថា កងកម្លាំងសន្តិសុខ បានជួយសង្គ្រោះមនុស្ស៥៥នាក់ ក្នុងនោះមានជនជាតិឥណ្ឌា៤នាក់ និងជនជាតិចិនម្នាក់។

នាយករដ្ឋមន្ត្រី លោក Khadga Prasad Oli រួមជាមួយរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ច្រើនរូប បានធ្វើដំណើរ ទៅកាន់តំបន់នោះ។ លោក Oli បានកោះប្រជុំបន្ទាន់មួយកាលពីយប់ថ្ងៃអង្គារ ហើយបានណែនាំដល់កងកម្លាំងសន្តិសុខ និងការិយាល័យរដ្ឋាភិបាលទាំងអស់ ជួយដល់កិច្ចខិតខំសង្គ្រោះ និងស្តារឡើងវិញ។

ទឹកជំនន់នៅទន្លេ Bhotekoshi កាលពីថ្ងៃអង្គារបានបំផ្លាញស្ពានមិត្តភាពមួយកន្លែង មានចម្ងាយ១២០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានី Kathmandu។ លំនៅឋាននិងរថយន្តជាច្រើនគ្រឿងដែលចតនៅព្រំដែនដើម្បីឲ្យគយត្រួតពិនិត្យក៏ត្រូវបានទឹកហូនាំផងដែរ។ រថយន្តអគ្គិសនី រាប់រយគ្រឿងដែលនាំចូលពីប្រទេសចិន ត្រូវបានចតនៅចំណុចព្រំដែននោះ។

អាជ្ញាធរកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ បាននិយាយថា អ្នកបាត់ខ្លួនទាំង ១៩ នាក់ មានពលរដ្ឋនេប៉ាល់ ១៣ នាក់ និងជនជាតិចិន ៦ នាក់ ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        39
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm