ស.ស.យ.ក ចុះMOUជាមួយ អ.វ.ត.ក បង្កើនកិច្ចសហការ​ផ្សព្វផ្សាយ​ចំណេះដឹ​ង​​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត

2025/07/09 10:39:38 pm        253

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី០៩ខែកក្កដានេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ក្រោម​អធិបតីភាពរបស់ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង​ជា​តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក.។ ពិធីនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. រាជធានីភ្នំពេញ។

នៅ​ក្នុង​ពិធីឯកឧត្តម ក្រាញ់ តូនី បានផ្តល់បទសម្ភាសជាមួយBTVថា អ.វ.ត.ក. មានគោល​ដៅអប់រំ​ឲ្យ​បានទូលំទូលាយបន្ថែមទៀតទៅដល់យុវជន ក្រៅពីបណ្ណាសារ អ.វ.ត.ក. មានរថយន្ត​ចល័ត​ទៅ​តាម ២៥ខេត្តក្រុង ហើយដើម្បីសម្រេចបានគោលដៅមួយនេះ អ.វ.ត.ក. នឹង​សហការ​ជាមួយ ស.ស.យ.ក. ដែលបានចុះMOUក្នុងពេលនេះ។

ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ក្រោយពី​បញ្ចប់​ការងារ​កាត់សេចក្តីសាលាក្តីខ្មែរក្រហមមក អ.វ.ត.ក. មានកេរដំណែល​មួយ​ដែល​ត្រូវ​ផ្ទេរ​ដល់​យុវជន​ជំនាន់ក្រោយជាទំពាំងស្នងឬស្សី អាចសិក្សាស្វែងយល់ពីអតីតកាលដ៏ខ្មៅងងឹត ដើម្បី​ឈាន​ដល់​ការអភិវឌ្ឍប្រសើរឡើង។ លើសពីនេះ ឯកឧត្តម សុះ មុះសិន បានថ្លែង​អំណរ​គុណ​ទៅ​ដល់​ អ.វ.ត.ក. ដែលបានអនុញ្ញាតឲ្យ ស.ស.យ.ក. ចូលរួមសហការជាមួយ ដើម្បី​សម្រេច​បាន​គោល​ដៅ​រួម និងសមស្របទៅតាមចក្ខុវិស័យរបស់ ស.ស.យ.ក. ដែលផ្តោត​សំខាន់​ទៅ​លើ​ការ​ប​ណ្តុះ​បណ្តាលទៅដល់យុវជន សិស្សានុសិស្ស ដែលនឹងក្លាយជាបញ្ញវន្ត ឲ្យបានសិក្សា​ស្វែង​យល់​ពី​ផ្លូវ​ច្បាប់ និងប្រវត្តិសាស្រ្តដែលបានកើតឡើង ដើម្បីកុំឲ្យក្លាយជាអ្នកវង្វេងប្រវត្តិសាស្រ្ត។

គួរបញ្ជាក់ដែរថា ការចុះ MOU រវាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និង​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទ​ពិសោធច្បាប់ និងសច្ចធម៌​ប្រវត្តិសាស្រ្ត​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការកម្ពុជា តាមរយៈកម្មវិធីរួមគ្នានៃកម្មវិធីបណ្តុះបណ្តាលនានា មានដូចជា សិក្ខាសាលា ការ​បង្កើតកម្មវិធីរួមគ្នា ការស្រាវជ្រាវ ផ្នែកច្បាប់ និងប្រវត្តិសាស្ត្រ ទស្សនកិច្ចសិក្សា កម្មវិធី​រថយន្ត​ចល័ត​ក្នុង​ការផ្សព្វផ្សាយឯកសារពាក់ព័ន្ធនឹងចំណេះដឹងច្បាប់ និងប្រវត្តិសាស្ត្រ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm