ប្រធានក្រុមព្រះខ័នរាជ រំពឹងវត្ដមានកីឡាករថ្មីៗ នឹងអាចបំពេញក្ដីស្រម៉ៃក្រុម ពិសេសការប្រជែងពានអន្ដរជាតិ

2025/07/09 10:54:36 pm        241

កីឡាករ សឿយ វិសាល ប្រធានក្រុមព្រះខ័នរាជស្វាយរៀង រំពឹងការនាំចូលកីឡាករថ្មីៗ និងប្រកបដោយគុណភាព នឹងអាចបំពេញក្ដីស្រម៉ៃក្រុមបានកាន់តែច្រើន ជាពិសេសការប្រកួតប្រជែងពានរង្វាន់អន្ដរជាតិតែម្ដង។ ជាមួយគ្នា គេក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ដែលបានលះបង់ និងចំណាយធនធានដ៏ច្រើន ដើម្បីពង្រឹងក្រុមកាន់តែរឹងមាំផងដែរ។

ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះ បន្ដថា ការនាំចូលកីឡាករថ្មីៗ មិនមែនកីឡាករចាស់ៗខ្វះបទពិសោធន៍ ឬអត់សមត្ថភាពនោះទេ តែជាការផ្លាស់ប្ដូរ ដើម្បីពង្រឹងឲ្យកាន់តែខ្លាំង សម្រាប់ឆ្លើយតបនឹងការប្រកួតដ៏មមាញឹក ទាំងពានក្នុងស្រុក និងក្រៅស្រុក នារដូវកាលថ្មី ។ ដូច្នេះ វិសាល បានចាត់ទុកនេះជាផលវិជ្ជមានសម្រាប់ក្រុម ស្របពេលក្លិប បានដាក់គោលដៅកាន់តែខ្ពស់ ពិសេសគឺការឈានទៅប្រជែងពានអន្ដរជាតិមកកាន់ទឹកដីកម្ពុជាតែម្ដង។


សូមរំឮកថា កំឡុងរដូវកាល Pre-Season ត្រៀមរដូវកាលថ្មី ព្រះខ័នរាជស្វាយរៀង ក្រៅពីផ្លាស់ប្ដូរនូវក្រុមការងារគ្រូទ្រង់ទ្រាយធំ ក្លិបក៏បាននាំចូលកីឡាករល្អៗ ទាំងក្នុងស្រុក និងក្រៅស្រុកមកពង្រឹងក្រុមផងដែរ ជាក់ស្ដែងមកទល់ពេលនេះ មានសមាជិកថ្មី ៨រូប ដែលក្លិបបានប្រកាស ដូចជាកីឡាករ សៀង ចន្ធា និង ចន្ថា ចន្ទាកា ផ្ទេរមកពីក្លិបបឹងកេត, សុផល ឌីម៉ង់ ផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ, ចិន ណារក្ស អតីតកីឡាករអង្គរថាយហ្គឺរ ព្រមទាំងកីឡាករ សឿត បារាំង និង Yudia Ogawa ផ្ទេរមកពីក្លិបភ្នំពេញក្រោន។ រីឯកីឡាករនាំចូលពីក្រៅស្រុក មានដូចជាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Patrick Robson de Souza Monteiro និងខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Peprah Kwame ជាដើម៕

អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន និងរូបពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm