ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ

2025/07/09 11:07:14 pm        344

ពោធិ៍សាត់៖ ស្របពេលដែលភាគីថៃ នៅតែបន្តកុហកបោកប្រាស់ប្រជាពលរដ្ឋខ្លួន និង​សាធារណ​ជនថា កម្ពុជា​នៅបន្តនាំចូលភ្លើងពីប្រទេសថៃ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល បាន​បញ្ជាក់សារជាថ្មីថា បច្ចុប្បន្ននេះប្រទេសកម្ពុជាពុំមានការនាំចូលថាមពលអគ្គសនី ប្រេង​សាំង និង​ឧស្ម័ន​ពីប្រទេស​ថៃនោះទេ ហើយទោះជាបច្ចុប្បន្នកម្ពុជាមានភ្លើងប្រើប្រាស់គ្រប់គ្រានក៏ដោយ ក៏​រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរៀបចំផែនការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​បន្ថែម​ទៀត​ដើម្បី​ត្រៀម​បំពេញ​តម្រូវ​ការដែលនឹងមានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់សារជាថ្មីដូចនេះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុង​ឱកា​សអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តសិស្សថ្នាក់ទី១២ ចំនួន៣៥០០​នាក់​នៅទូទាំង​ខេត្តពោធិ៍សាត់​ដែលត្រៀមប្រឡងថ្នាក់ជាតិនៅខែសីហាខាងមុខនេះ។

គួរ​ជម្រាបជូនដែរថា ផែនការអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ត្រូវបានុកចិត្តទុកដាក់ ជា​វិស័យ​អាទិភាព​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ថាមពល​យ៉ាង​ឆាប់​រហ័ស​នា​ពេល​អនាគត ​ហើយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនីនៅខែតុលា ឆ្នាំ១៩៩៤ ដែលមានទិសដៅ៖

១-ផ្តល់នូវការផ្គត់ផ្គង់​ថាមពលអគ្គិសនីឲ្យបានគ្រប់គ្រាន់ទូទាំងប្រទេសកម្ពុជា ក្នុងតម្លៃសមរម្យ។

២-ធានានូវការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យមាននិរន្តភាព និងសុវត្ថិភាព ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួលដ​ល់ការវិនិយោគក្នុង ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

៣-ជួយ​ជំរុញនូវរបកគំហើញថ្មីៗ និងការ​អភិវឌ្ឍន៍​នៃ​ប្រភព​ផលិត​ថាមពល​ដែល​មិ​ន​ប៉ះ​ពាល់​ដល់​បរិស្ថាន និងសង្គម ដែលជា តម្រូវការចាំ​បាច់​សម្រាប់​ផ្គត់​ផ្គង់​ថាម​ពល​ដល់​គ្រប់​វិស័យ​ទាំង​អស់​នៃ​សេដ្ឋកិ​ច្ច​ជាតិ។

៤-លើកទឹកចិត្តនូវការប្រើប្រាស់ថាមពលអគ្គិសនីឲ្យមានប្រសិទ្ធភាព និងកាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​នូវ​កម្រិតអប្បបរមាពី ប្រភពផ្គត់ផ្គង់ និងការប្រើប្រាស់ ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm