ចិន៖ EU ត្រូវមានលំនឹងផ្នែកផ្នត់គំនិតឡើងវិញ មិនមែនផ្នែកពាណិជ្ជកម្មទេ

2025/07/10 01:41:58 am        20


ទីក្រុងប៉េកាំង នៅថ្ងៃពុធ (ទី៩ ខែកក្កដា) នេះ បានបញ្ជាក់ថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវធ្វើឲ្យមានតុល្យភាពឡើងវិញផ្នែក «ផ្នត់គំនិត» មិនមែនផ្នែកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិននោះឡើយ ដោយការលើកឡើងនេះកើតមាននៅមុនកិច្ចប្រជុំកំពូល រវាងប្រទេសទាំង២ ក្នុងខែនេះ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បាននិយាយថា៖ «ប្រទេសចិនសង្ឃឹមថា ភាគីអឺរ៉ុបទទួលស្គាល់ថា អ្វីដែលចាំបាច់ត្រូវធ្វើមានតុល្យភាពឡើងវិញ នៅពេលនេះ គឺផ្នត់គំនិតរបស់អឺរ៉ុប មិនមែនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុបនោះទេ»។

គួរបញ្ជាក់ថា ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បាននិយាយកាលពីថ្ងៃអង្គារថា EU នឹងព្យាយាមធ្វើឲ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ដោយទាមទារឲ្យទីក្រុងប៉េកាំងបន្ធូរបន្ថយឲ្យក្រុមហ៊ុនអឺរ៉ុបមានលទ្ធភាពចូលទៅកាន់ទីផ្សារ និងសម្រាលការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ។

យ៉ាងណាក្ដី នៅថ្ងៃពុធនេះ ទីក្រុងប៉េកាំងបានតបតវិញខ្លាំងៗ ចំពោះការលើកឡើងនោះ ដោយប្រាប់ថា នៅក្នុង «ស្ថានភាពដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ន» ប្លុកនេះ និងប្រទេសចិន គួរតែ «ដោះស្រាយឲ្យបានត្រឹមត្រូវនូវភាពខុសគ្នា និងភាពមិនចុះសម្រុងគ្នានានា»។

លោក Mao បានសង្កត់ធ្ងន់ថា៖ «យើងសង្ឃឹមថា EU ពិតជានឹងបង្កើតបានយ៉ាងពិតប្រាកដនូវការយល់ដឹងយ៉ាងត្រឹមត្រូវ និងសមហេតុសមផល ចំពោះប្រទេសចិន និងបន្តគោលនយោបាយវិជ្ជមាន និងជាក់ស្តែងបន្ថែមទៀត ចំពោះប្រទេសចិន»៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        3
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        26
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm