មេដឹកនាំអ៊ុយក្រែន លោក Zelenskiy នឹងជួបប្រេសិតអាមេរិកលោក Kellogg នៅទីក្រុងរ៉ូម

2025/07/10 02:47:24 am        92


អ្នកនាំពាក្យរបស់មេដឹកនាំអ៊ុយក្រែន បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy គ្រោងនឹងជួបជាមួយបេសកជនរបស់ប្រធានាធិបតីអាមេរិក Donald Trump ប្រចាំនៅអ៊ុយក្រែន គឺលោក Keith Kellogg នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាថ្ងៃពុធ (ទី៩ ខែកក្កដា) នេះ ដោយជំនួបនេះកើតមានភ្លាមៗបន្ទាប់ពីលោក Trump បានសន្យាបញ្ជូនប្រព័ន្ធការពារបន្ថែមទៀតទៅកាន់ទីក្រុងគីវ។

ឥស្សរជនទាំង២ កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី មុនសន្និសីទ នៅថ្ងៃទី ១០-១១ ខែកក្កដា ដែលផ្ដោតលើការស្ដារឡើងវិញ និងការកសាងឡើងវិញរយៈពេលវែងរបស់អ៊ុយក្រែន បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី។

គួរបញ្ជាក់ថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនតាមរយៈការទូត បានជាប់គាំង ហើយកាលពីថ្ងៃអង្គារ លោក Trump បានបង្ហាញពីការរិះគន់ចំៗខុសធម្មតា ចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

លោកបាននិយាយកាលពីថ្ងៃចន្ទថា លោកបានយល់ព្រមផ្គត់ផ្គង់អាវុធបន្ថែមដល់អ៊ុយក្រែន ដែលជាអាវុធការពារជាចម្បង ដើម្បីជួយឲ្យប្រទេសនេះការពារការរុលទៅមុខរបស់រុស្ស៊ី។

សន្និសីទទីក្រុងរ៉ូម ដែលជាព្រឹត្តិការណ៍លើកទី៤ ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ២០២២ លើប្រទេសជិតខាងរបស់ខ្លួន គឺមានគោលបំណងជាចម្បង ក្នុងការកៀរគរការគាំទ្រជាអន្តរជាតិ សម្រាប់ប្រទេសអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm