យោធាអាមេរិក កំពុងតែដឹកជញ្ជូនសព្វាវុធមួយចំនួនឱ្យដល់អ៊ុយក្រែន បន្ទាប់ពីការផ្អាកមួយរយៈ

2025/07/10 03:39:12 pm        181

ប្រភពពីមន្ត្រីអាមេរិកពីររូប បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (០៩ កក្កដា) ថា សហរដ្ឋអាមេរិក កំពុងតែផ្តល់គ្រាប់ផ្លោងកាំភ្លើងធំ និងមីស៊ីលបំពាក់ប្រព័ន្ធចល័តទៅកាន់អ៊ុយក្រែន ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បញ្ឈប់ការដឹកជញ្ជូនសព្វាវុធសំខាន់ៗមួយចំនួនទៅទីក្រុងគីវ។

ក្រុមមន្ត្រីទាំងនេះនិយាយថា ការផ្អាកដឹកជញ្ជូនអាវុធមួយចំនួនកាលពីសប្តាហ៍មុននោះ ហាក់ដូចជាផ្សារភ្ជាប់នឹងក្ដីបារម្ភថា ឃ្លាំងស្តុកអាវុធរបស់អាមេរិក អាចទាបខ្លាំងពេក។ ចាប់តាំងពីពេលផ្អាកនោះមក លោក Trump និយាយថាលោកមិនដឹងសោះឡើយថាអ្នកណាជាអ្នកបញ្ជាឱ្យផ្អាក ហើយថាលោកនឹងបញ្ជូនអាវុធបន្ថែមឱ្យអ៊ុយក្រែន ផ្ដោតលើប្រភេទការពារជាចម្បង ដើម្បីជួយប្រទេសហែកហួរដោយសង្រ្គាមការពារខ្លួនមួយនេះ បន្តប្រឆាំងនឹងការវាយរុលកាន់តែខ្លាំងរបស់រុស្ស៊ី។

ក្រុមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទាំងពីររូបនេះបន្តថា គ្រាប់កាំភ្លើងធំទំហំ ១៥៥មីលីម៉ែត្រ និងមីស៊ីល GMLRS (ប្រព័ន្ធកាំភ្លើងធំចល័ត) ឥឡូវនេះត្រូវផ្តល់ឱ្យអ៊ុយក្រែន។ ប្រភពមិនបានបញ្ជាក់ទេថា តើសព្វាវុធប៉ុន្មានត្រូវបញ្ជូនឱ្យអ៊ុយក្រែន ឬក៏ថា តើការដឹកជញ្ជូនត្រូវបានបញ្ចប់ ឬយ៉ាងណាទេ។ ភ្លាមៗនេះ សេចក្ដីលម្អិតផ្លូវការបន្ថែមពុំទាន់មាននៅឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលថ្ងៃអង្គារថា លោកបញ្ជាឱ្យបង្កើនទំនាក់ទំនងជាមួយអាមេរិក ដើម្បីធានាបាននូវការចែកចាយគ្រឿងផ្គត់ផ្គង់យោធាសំខាន់ៗ ជាពិសេសប្រព័ន្ធការពារដែនអាកាស។ ចំណែកលោក Trump និយាយថា លោកនឹងពិចារណាបញ្ជូនមីស៊ីលការពារដែនអាកាស Patriot ទៅឱ្យអ៊ុយក្រែន ប៉ុន្តែមិនបញ្ជាក់ពីពេលវេលានោះទេ។

គួរឱ្យដឹងថា ការដឹកជញ្ជូនដែលត្រូវបានផ្អាកកាលពីសប្តាហ៍មុន រួមមានមីស៊ីល Patriot ចំនួន ៣០គ្រាប់ គ្រាប់ផ្លោងកាំភ្លើងធំទំហំ ១៥៥មីលីម៉ែត្រចំនួន ៨.៥០០គ្រាប់ មីស៊ីល GMLRS កំណត់គោលដៅជាង ២៥០គ្រាប់ និងមីស៊ីល Hellfire ចំនួន ១៤២គ្រាប់ផងដែរ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        19
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm