បារាំង​រក​ឃើញ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី IHU ដែល​មានសមត្ថភាព​ចម្លង​ខ្លាំង​ជាង​វីរុស Omicron

2022/01/05 06:30:09 pm        3.6 K

​បារាំង៖ ទោះបីជា​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ​ប្រទេស​បារាំង​បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​មួយ​ប្រភេទ​ផ្សេងទៀត​។​ ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី (B.1.640.2) ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​អ្នក​ខ្លួន​ជំងឺ ១២នាក់​នៅ​ជិត​ទីក្រុង​ Marseille ​មានកា​រវិ​វ​ត្តិ​ន៍ ៤៦ដងដែល​ធ្វើឱ្យ​វា​កាន់តែ​ធន់​ទៅនឹង​វ៉ាក់សាំង និង​ងាយ​ឆ្លង​។​

​ការរកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​ត្រូវបាន​គេ​ហៅថា B.1.640.2 ត្រូវបាន​ប្រកាស​នៅក្នុងក្រដាស​មួយសន្លឹក​ដែល​បាន​បង្ហោះ​នៅលើ គេហទំព័រ​អ៊ីនធឺណិត med Rxiv។ ​ដោយ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា IHU រហូតមកដល់​ពេលនេះវីរុស​នេះ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​ស្រាវជ្រាវ​ ដែលមាន​មូលដ្ឋាន​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺឆ្លង IHU Mediterranee Infection របស់​ប្រទេស​បារាំងកាលពី​ថ្ងៃទី១០ ខែធ្នូ​។​ ​បច្ចុប្បន្ននេះវីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron គឺជា​វីរុស​ឆ្លង​ដ៏​លេចធ្លោ​នៅក្នុង​ប្រទេស​បារាំង ដោយបាន​ស្ថិត​ក្នុងចំណោម​បណ្តាប្រទេស​នៅ​តំបន់​អឺរ៉ុប​ផ្សេងទៀត​ដូចជា​ចក្រភព​អង់គ្លេស និង​ព័រ​ទុយ​ហ្គា​ល់ ខណៈ​មាន​ចំនួនករណី​ឆ្លង​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ ​រហូតមកដល់​ពេលនេះ​មាន​ករណី​ឆ្លង​ចំនួន ១២នាក់ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជិត​ទីក្រុង Marseille ដោយ​ជាប់​ពាក់ព័ន្ធ​ដំបូង​ទៅនឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​កា​មេ​រូ​ន​ក្នុង​ទ្វីបអាហ្វ្រិក។​

​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​បញ្ជាក់​ប្រចាំ​ថ្ងៃជា​មធ្យម​ដល់​ទៅ​ជាង ១៦០,០០០នាក់​ក្នុង​មួយថ្ងៃ​ក្នុង​សប្តាហ៍​កន្លងទៅ និង​មាន​កម្រិត​ខ្ពស់បំផុត​ជាង ២០០,០០០នាក់​។ នៅក្នុង​ការប៉ុនប៉ង​ដើម្បីទប់​ទល់នឹង​ការកើនឡើង​ការចម្លង​ខ្ពស់​នេះ ក្រុម​សមាជិកសភា​បារាំង​បានស្នើ​ច្បាប់ ដែល​តម្រូវឱ្យ​មនុស្សភាគច្រើន​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស Covid-19 ដើម្បី​អាច​ចូលទៅក្នុង​ទីសាធារណៈ​ដូចជា​បារ ភោជនីយដ្ឋាន និង​ការដឹកជញ្ជូន​សាធារណៈ​ផ្លូវ​ឆ្ងាយ​ជាដើម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        158
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        197
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm