អតីតមេដឹកនាំកូរ៉េខាងត្បូង លោក Yoon ត្រូវបានបញ្ជូនទៅពន្ធនាគារវិញ ខណៈតុលាការចេញដីកា

2025/07/10 04:41:02 pm        175

អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីតុលាការបានអនុម័តដីកា ធ្វើឡើងដោយរដ្ឋអាជ្ញាដែលកំពុងស៊ើបអង្កេតជុំវិញការប៉ុនប៉ងរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីឆ្នាំមុន។

សេចក្តីសម្រេចរបស់តុលាការក្រុងសេអ៊ូល បានជំរុញការស៊ើបអង្កេតរបស់ទីប្រឹក្សាពិសេសលើការចោទប្រកាន់ថា ចំណាត់ការរបស់លោក Yoon កាលពីខែខែធ្នូ បង្ហាញការរារាំងដល់តុលាការ និងបានបំពានអំណាច។ អ្នកនយោបាយអភិរក្សនិយមរូបនេះ ប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌជាច្រើនរួចទៅហើយពីការបះបោរលើក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ហើយអាចនឹងត្រូវកាត់ទោសជាប់ពន្ធនាគារមួយជីវិត ឬប្រហាជីវិត។

អតីតប្រធានាធិបតីរូបនេះ ត្រូវត្រឡប់ទៅមន្ទីរឃុំឃាំងវិញក្នុងក្រុងសេអ៊ូលដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានី បន្ទាប់ពីសេចក្តីសម្រេច។ លោកបានជាប់ពន្ធនាគារ៥២ថ្ងៃកាលពីដើមឆ្នាំនេះ ប៉ុន្តែត្រូវបានដោះលែងកាលពី៤ខែកន្លងទៅនេះ ក្រោមហេតុផលបច្ចេកទេស។

តុលាការធម្មនុញ្ញ បានបណ្តេញលោកចេញពីតំណែងជាប្រធានាធិបតីកាលពីខែមេសា ដោយនៅតែប្រកាន់ខ្ជាប់ការចោទប្រកាន់របស់សភាសម្រាប់បំណងដាក់ច្បាប់អាជ្ញាសឹក ដែលបានធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងភ្ញាក់ផ្អើលនិងបង្កឱ្យមានភាពវឹកវរផ្នែកនយោបាយជាច្រើនខែ។ ក្រុមការងាររដ្ឋអាជ្ញាពិសេស បានបើកការស៊ើបអង្កេតរបស់ខ្លួនបន្ទាប់ពីមេដឹកនាំថ្មី លោក Lee Jae Myung បានជាប់ឆ្នោតកាលពីខែមិថុនា ហើយក្រុមនេះ បានស្វែងរកការចោទប្រកាន់បន្ថែមទៀតលើលោក Yoon ។

ក្រុមប្រឹក្សាពិសេស បច្ចុប្បន្ននេះត្រូវបានគេរំពឹងថានឹងពន្លឿនការស៊ើបអង្កេតរបស់ខ្លួនលើការចោទប្រកាន់ រួមទាំងថាតើ លោក Yoon បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកូរ៉េខាងត្បូងដោយចេតនាធ្វើឱ្យមានភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើងដែរឬយ៉ាងណា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        13
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm