លោក Trump វាយលុកប្រេស៊ីល ជាមួយនឹងពន្ធ ៥០% និងបញ្ជាឱ្យស៊ើបអង្កេតការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌

2025/07/10 05:08:56 pm        99

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្វែរកំហឹងពាណិជ្ជកម្មរបស់លោកប្រឆាំងនឹងប្រេស៊ីល កាលពីថ្ងៃពុធ (០៩ កក្កដា) ដោយគំរាមកំហែងដល់សេដ្ឋកិច្ចធំបំផុតរបស់អាមេរិកឡាទីនមួយនេះ ជាមួយនឹងការដាក់ទណ្ឌកម្មពន្ធ ៥០% លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងបញ្ជាឱ្យបើកការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មបែបអយុត្តិធម៌ ដែលអាចនាំឱ្យមានការតម្លើងដំឡើងពន្ធកាន់តែខ្ពស់ថែមទៀត។

លោក Trump កំណត់អត្រាពន្ធថ្ងៃទី០១ ខែសីហា - ដោយខ្ពស់ជាងពន្ធ ១០% ដែលបានដាក់លើប្រេស៊ីល នៅថ្ងៃទី០២ ខែមេសា - នៅក្នុងលិខិតពន្ធមួយផ្ញើជូនលោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva។ ប្រធានាធិបតីអាមេរិករូបនេះបានបង្កើនការរិះគន់លើប្រេស៊ីលក្នុងបណ្ដាញសង្គម ហើយលោកក៏បញ្ជាការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក ឱ្យបើកការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌លើគោលនយោបាយប្រេស៊ីល ក្រោមមាត្រាទី៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។

គួរឱ្យដឹងថា ប្រេស៊ីលជាដៃគូពាណិជ្ជកម្មធំជាងគេទី១៥ របស់សហរដ្ឋអាមេរិក ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីសរុបចំនួន ៩២ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ និងអតិរេកពាណិជ្ជកម្មដ៏កម្រចំនួន ៧,៤ពាន់លានដុល្លារ។ ប៉ុន្តែលិខិតពន្ធរបស់លោក Trump ទៅកាន់លោក Lula មានភាសាដូចគ្នាទៅនឹងលិខិតទម្រង់មុន ដែលពិពណ៌នាអំពីទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រេស៊ីល ថា "អយុត្តិធម៌ខ្លាំងណាស់"។

ប៉ុន្មានថ្ងៃមកនេះ លោក Trump បានគំរាមកំហែងពន្ធបន្ថែម ១០% លើក្រុមប្រទេស BRICS ដែលប្រេស៊ីលគឺជាសមាជិកដ៏សំខាន់មួយ ហើយលោកប្រធានាធិបតីប្រេស៊ីល Lula បានរិះគន់ខ្លាំងៗលើការគំរាមកំហែងនេះ ដោយប្រាប់អ្នកកាសែតនៅជំនួបកំពូល BRICS កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ពិភពលោកមិនចង់បានអធិរាជនោះទេ៕



អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm