ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំអនុម័ត សេចក្តីព្រៀងច្បាប់ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នៅថ្ងៃស្អែក

2022/01/05 06:36:32 pm        474

ភ្នំពេញ៖ មិនបង្អង់យូរនោះទេ ព្រឹទ្ធសភាជាតិនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ស្អែកនេះ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រៀងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ខណៈសេចក្តីព្រៀងច្បាប់នេះ រំពឹងថាជួយស្រោចស្រងសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ដែលបានញាំញីដោយសារវិបត្តិជំងឺកូវីដ១៩នោះ ។

ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រព្រឹទ្ធសភាជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ​កិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េនេះ គឺជាកម្លាំងជលករ​ដ៏​សំខាន់ ក្នុងការជំរុញលំហូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ ​និងធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន ។

ឯកឧត្តម បន្តថា មួយវិញទៀត ​កិច្ចព្រមព្រៀងនេះ ​ក៏នឹងជួយស្រោចស្រងផងដែរ ​នូវបញ្ហាសេដ្ឋកិច្ច ដែលប្រទេសទាំងពីរ​ បានរងផលប៉ះពាល់ ​ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាត​នៅ​លើសកលលោក​ នាពេលបច្ចុប្បន្ននេះ ។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា នៅថ្ងៃស្អែកនេះ ក្រៅពីសេចក្តីព្រៀងច្បាប់ខាងលើ ព្រឹទ្ធជាតិ​នឹងពិនិត្យអនុម័ត នូវរបៀបវារៈមួយចំនួនទៀត មានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ​ពាណិជ្ជកម្ម, ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជ-កម្ម ​និងបញ្ជីពាណិជ្ជកម្មជាដើម ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅឆ្នាំ២០២២នេះ បានចាប់ផ្ដើមអនុវត្តនូវកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ​និងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ អាចនឹង​បាន​អនុវត្តឆាប់ៗ ​ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ​ឲ្យកាន់តែរីកចម្រើន ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm