ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន ធ្វើសិក្ខាសាលាអំពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០

2025/07/10 05:52:39 pm        122

ខណៈកម្ពុជា គឺជាប្រធាន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពី កិច្ច​ការ​មុខ​ងារ​សាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM) លើកទី២៣ និងកិច្ច​ប្រជុំ​កិច្ច​សហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM+3) ក្រសួង​មុខងារ​សាធារណៈ បានសហការជាមួយលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាលើកទីមួយ ដើម្បី​អភិវឌ្ឍ​ផែន​ការ​ការងារ ACCSM និងACCSM+3 (២០២៦-២០៣០)។

ពិធីបើក​សិក្ខាសាលានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានដោយ​ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួង​មុខ​ងារ​សាធារណៈ ព្រះរាជាណាចក្រកម្ពុជា ដោយមានការ​អញ្ជើញ​ចូលរួម​របស់​ប្រតិភូ​មក​ពី​លេខា​ធិការ​ដ្ឋាន​អាស៊ាន ​និងប្រទេសដែលជាសមាជិកអាស៊ាន ព្រមទាំងប្រទេសទីម័រខាងកើត។

ថ្លែងបើកសិក្ខាសាលា ឯកឧត្តមអគ្គលេខាធិការ ក្នុងនាមម្ចាស់ផ្ទះ បាន​បង្ហាញ​ការ​សូម​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្តមានរបស់ប្រតិភូទាំងអស់ ក្នុងសិក្ខាសាលាលើកទី១នេះ ដែលបានឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ដ៏​រឹងមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏ដូច​ជា​កិច្ច​ការ​មុខ​ងារ​សាធារណៈ។

ទន្ទឹមនោះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ​នឹង​កំណត់​បាន​នូវ​វិស័យអាទិភាព បញ្ហាប្រឈម និងនិន្នាការថ្មីៗ ដែលជាធាតុចូលសំខាន់ សម្រាប់​អភិវឌ្ឍ​ផែន​ការ​ការងារ​រយៈពេល ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី«កិច្ចការមុខងារសាធារណៈ ACCSM និងACCSM+3 (២០២៦-២០៣០)» ដែលនឹង​ជួយ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​រួម​គ្នា និងជំរុញសហគមន៍ឱ្យកាន់តែមានភាពធន់ នវានុវត្តន៍ និងផ្តោតប្រជាជនជាស្នូល។

សូមបញ្ជាក់ថា សិក្ខាសាលានេះ នឹងបន្តរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ACCSM+3 រួមមានប្រទេសដែលជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត ប្រទេសចិន ប្រទេសជប៉ុន និង​ប្រទេសកូរ៉េខាងត្បូង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm