ក្រុមវេជ្ជបណ្ឌិតហ្កាហ្សាព្រមានថា កង្វះខាតប្រេងឥន្ធនៈអាចប្រែក្លាយមន្ទីរពេទ្យ ទៅជាទីបញ្ចុះសព

2025/07/10 06:54:25 pm        72

ក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺ ដែលកំពុងរងសម្ពាធកាន់តែខ្លាំងនៅមណ្ឌលវេជ្ជសាស្ត្រដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា អាចនឹងធ្លាក់ចូលទៅក្នុងភាពងងឹតក្នុងពេលឆាប់ៗនេះ ដោយសារការផ្គត់ផ្គង់ប្រេងឥន្ធនៈធ្លាក់ចុះ ក្នុងអ្វីដែលក្រុមគ្រូពេទ្យព្រមានថា បានគំរាមកំហែងធ្វើឱ្យមន្ទីរពេទ្យ Al Shifa ដ៏ធំបំផុតនៅហ្កាហ្សាដួលរលំ និងប្រែក្លាយជាទីបញ្ចុះសព ខណៈអ៊ីស្រាអែល បន្តយុទ្ធនាការយោធាដ៏ឃោរឃៅរបស់ខ្លួន។

វេជ្ជបណ្ឌិតនៅទីនោះនិយាយថា ខណៈដែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានពិភាក្សាពីជោគវាសនារបស់ចំណាប់ថ្នូរអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោន អ្នកជំងឺនៅមន្ទីរពេទ្យ Al Shifa បានបន្តប្រឈមមុខនឹងគ្រោះថ្នាក់ដ៏អាក្រក់ដែលជៀសមិនផុត។

លោកវេជ្ជបណ្ឌិត Muneer Alboursh អគ្គនាយកនៃក្រសួងសុខាភិបាលហ្កាហ្សា បានប្រាប់សារព័ត៌មានរ៉យទ័រថា ការគំរាមកំហែងទាំងនេះមិនមែនកើតចេញពី "ការវាយប្រហារតាមអាកាស ឬមីស៊ីលតែម្យ៉ាងនោះទេ ប៉ុន្តែក៏ពីការឡោមព័ទ្ធយ៉ាងថប់ដង្ហើមដែលរាំងខ្ទប់ការចូលនៃប្រេងឥន្ធនៈ"។ លោកបន្តថា កង្វះខាតនេះគឺជា "ការដកហូតសិទ្ធិជាមូលដ្ឋានរបស់ជនងាយរងគ្រោះក្នុងការថែទាំសុខភាព ដោយបង្វែរមន្ទីរពេទ្យ ឱ្យក្លាយទៅជាទីបញ្ចុះសពយ៉ាងស្ងប់ស្ងាត់"។

ជនជាតិប៉ាឡេស្ទីន និងបុគ្គលិកពេទ្យបានចោទយោធាអ៊ីស្រាអែល ថាវាយប្រហារមន្ទីរពេទ្យ ប៉ុន្តែត្រូវបានបដិសេធ។ អ៊ីស្រាអែលចោទក្រុមហាម៉ាសថាប្រតិបត្តិការពីទីតាំងសុខភាពទាំងនោះ និងមានមជ្ឈមណ្ឌលបញ្ជានៅក្រោមមន្ទីរពេទ្យ ជាអ្វីដែលហាម៉ាស បដិសេធ។ ចំណែកអង្គការ WHO បាននិយាយថា មានការវាយប្រហារច្រើនជាង ៦០០លើក លើកន្លែងថែទាំសុខភាព ចាប់តាំងពីជម្លោះចាប់ផ្តើមមក ប៉ុន្តែមិនបញ្ជាក់ថាភាគីណាជាអ្នកវាយប្រហារនោះទេ៕

អត្ថបទដែលទាក់ទង

កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm       
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        14
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm