សហរដ្ឋអាមេរិកកោះហៅសាកលវិទ្យាល័យ Harvard សម្រាប់កំណត់ត្រានៃការតវ៉ារបស់និស្សិតបរទេស

2025/07/10 06:56:48 pm        66

រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធ ទី៩ ខែកក្កដាថា ខ្លួនបានកោះហៅសាកលវិទ្យាល័យ Harvard សម្រាប់កំណត់ត្រានានាជាប់ទាក់ទងនឹងនិស្សិតដែលតាមការចោទប្រកាន់ថាជាប់ពាក់ព័ន្ធ ក្នុងការតវ៉ាជាបន្តបន្ទាប់របស់និស្សិតគាំទ្រប៉ាឡេស្ទីន ដែលរដ្ឋបាលរបស់លោកTrump បានចាត់ទុកថាជាអ្នកប្រឆាំងជ្វីហ្វនិយម។ ចាប់តាំងពីបានស្បថចូលកាន់តំណែងម្តងទៀតនៅក្នុងខែមករា លោកប្រធានាធិបតី Donald Trump បានកំណត់គោលដៅលើសាកលវិទ្យាល័យធំៗរបស់សហរដ្ឋអាមេរិក ជុំវិញការអះអាងដែលថាសាកលវិទ្យាល័យមានភាពលំអៀងផ្នែកនយោបាយទៅរកការស្អប់ខ្ពើមប្រឆាំងជ្វីហ្វនិយម។

លោក Trump បានធ្វើយុទ្ធនាការនយោបាយ និងសេដ្ឋកិច្ចប្រឆាំងសាកលវិទ្យាល័យ Harvard ដោយកាត់មូលនិធិ និងទាមទារឱ្យមានកំណត់ត្រាដ៏ទូលំទូលាយទាក់ទងនឹងនិស្សិតបរទេសដែលខ្លួនបានព្យាយាមម្តងហើយម្តងទៀតដើម្បីរារាំងសាកលវិទ្យាល័យមិនឱ្យចុះឈ្មោះចូលរៀន និងទទួលនិស្សិតបរទេស។ រដ្ឋបាលនេះបានកំណត់លក្ខណៈនៃការតវ៉ានៅទូទាំងបរិវេណសាកលវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិកដែលអំពាវនាវឱ្យបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាថាជា «ការប្រឆាំងជ្វីហ្វនិយម» និងបានចេញចំណាត់ការបណ្តេញនិស្សិតបរទេស និងសាស្ត្រាចារ្យ ដែលបានចូលរួម។ ក្រសួងសន្តិសុខមាតុភូមិ (DHS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «បន្ទាប់ពីសំណើកាលពីពេលមុនជាច្រើនដើម្បីប្រគល់ព័ត៌មានពាក់ព័ន្ធដែលទាក់ទងទៅនឹងនិស្សិតបរទេស ពេលនេះក្រសួងបញ្ជូនដីកាដោយបង្ខំឱ្យសាកលវិទ្យា Harvard អនុវត្ត»។ ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក Tricia McLaughlin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សាកលវិទ្យាល័យ Harvard ក៏ដូចជាសាកលវិទ្យាល័យដ៏ទៃទៀត បានអនុញ្ញាតឱ្យនិស្សិតបរទេសបំពានសិទ្ធិទិដ្ឋាការ និងតស៊ូមតិសម្រាប់អំពើហិង្សា និងអំពើភេរវកម្ម នៅក្នុងបរិវេណសាកលវិទ្យាល័យ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm