អាជ្ញាធរខេត្តកំពង់ឆ្នាំងអនុវត្តវិធានការរដ្ឋបាលនៅមុខផ្សារសមុទ្រទឹកសាប ក្រោយ​អាជីវករ​ទាំង​នោះ​លក់​ដូរ​អនាធិបតេយ្យ​គ្មានផ្លូវធ្វើដំណើរ

2025/07/10 08:22:37 pm        283

កំពង់ឆ្នាំង៖ លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង លោក វ៉ាន់ ថេន នាយកទីចាត់​ការ​អន្តរ​វិស័យ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៥​នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ស្រុក រួមនិងអាជ្ញាធរមូលដ្ឋាន ចុះ​ចាត់​វិធាន​ការ​រដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយ​អាជីវករ​ទាំង​នោះលក់ដូរអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ នាំអោយបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ និង​មានសំរាមយ៉ាងច្រើននៅតាមមាត់ព្រែកមុខសាលាឃុំឆ្នុកទ្រូ។

ប្រតិបត្តការចុះរៀបចំនេះ គេសង្កេតឃើញមានមេខ្យល់នៃអាជីវករលក់ដូរអនាធិបតេយ្យនេះ បាន​ចេញ​មក​តវ៉ា​ដោយ​ពួក​គាត់​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​លក់​ដូរ​របស់​អាជីវករ​ទាំង​អស់​នៅ​មុខ​ផ្សារ​សមុទ្រ​ទឹក​សាបនេះ។ ដោយឡែកក្រុមការងារក្នុងកិច្ចប្រតិបត្តការនេះ បានរុះរើ​តូប​អនាធិបតេយ្យ​ទាំង​នោះ​ចេញ និងបានរៀបចំសណ្តាប់ធ្នាប់ជាបន្តបន្ទាប់។

លោក ជា សុខរិទ្ធិ បានបញ្ជាក់ថា ការអនុវត្តវិធានការរដ្ឋបាលលើកនេះ នឹងបន្តធ្វើរហូតរួចរាល់ និង​មិន​អនុញ្ញាត​អោយបន្តការលក់ដូរបែបនេះទៀតឡើយ។ អាជីវករដែលបានលក់ដូរអនាធិបតេយ្យទាំងនោះ សូម​ចូលទៅលក់ដូរក្នុងផ្សារទាំងអស់គ្នា នោះយើងនឹងមើលឃើញថា ផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូនេះ មាន​សោភ័ណភាពប៉ុនណា?។ ដោយឡែកការអនុវត្តវិធានការរដ្ឋបាលនេះ គឺក្រោយពីរដ្ឋបាលឃុំ ស្រុក ខេត្ត បានចុះមករៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារ តែអាជីវករមួយចំនួនមិនស្តាប់ និង​បន្ត​លក់​ដូរ​អនាធិបតេយ្យនៅតាមផ្លូវលេខ៥២ លក់ដូរតាមមាត់ព្រែក មុខសាលាឃុំឆ្នុកទ្រូ និង​មុខ​ផ្សារ​សមុទ្រ​ទឹក​សាប​តែ​ម្តង ដែលនាំអោយបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងមានសំរាម ថង់ផ្លាស្ទីក ច្រើន​ពាស​វាល​ពាស​កាល​តាម​មាត់ព្រែក និងសំរាមមួយចំនួនក៏​បាន​ហូរ​ចូល​ទៅក្នុ​ង​ទឹក​ទន្លេ​សាប​នាំ​អោយ​ប៉ះ​ពាល់​ដល់​សុខុមាលភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹកទន្លេ រួមនិងជីវចំរុះក្នុងទន្លេសាបផងដែរ៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm