នគរបាល​បញ្ជូន​ខ្លួន​មនុស្ស ៣នាក់ទៅតុលាការ​ពាក់ព័ន្ធ​ដឹកនាំ​ការ​ប្រមូលផ្តុំតវ៉ា​ខាងមុខ​ក្រុមហ៊ុនណាហ្គា

2022/01/05 07:20:26 pm        640

ភ្នំពេញ៖ នគរបាលបាននាំខ្លួនមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំ តវ៉ាដោយខុសច្បាប់ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទៅដល់តុលាការហើយ នាព្រឹកនេះ ដើម្បីតំណាងអយ្យការបើកការស៊ើបសួរ។

នគរបាលឃាត់ខ្លួន​ពួកគេ​ជា​បន្តបន្ទាប់ កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដោយ​អនុវត្តតាម​ដីកា​របស់តុលាការ ​ដែលបានសម្រេចចោទប្រកាន់ពីបទ ញុះញង់​បង្កឱ្យ​មានភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម ​តាមមាត្រា៤៩៤ និងមាត្រា៤៩៥ ​នៃក្រមព្រហ្មទណ្ឌ។ មនុស្សទាំង៣នាក់នោះមានទី១ឈ្មោះ សុខ ណារិទ្ធ ទី២ឈ្មោះ សុខ គង្គា និងម្នាក់ទៀតឈ្មោះ ឈឹម ស៊ីថរ ។

សូមបញ្ជាក់ថា ក្នុង​សំណុំរឿង​នេះ​មាន​ជនត្រូវចោទ​ចំនួន៩នាក់ គិតមកដល់ពេលនេះ​ ជនត្រូវចោទ​ទាំង៩នាក់ ​ត្រូវបានឃាត់បានទាំងអស់ហើយ ​និងឃុំខ្លួន៦នាក់ហើយ អ្នកដែលត្រូវ​បាន​ឃុំខ្លួន ៦នាក់នោះ រួមមានដូចជា៖ ១. រី សុវណ្ណឌី ២.សុន ស្រីពេជ ៣. ហៃ សុភាព ៤. ឃ្លាំង សុបិន្ត ៥.ទូច សិរីមាស និងទី៦. ឈឹម សុខន ។ អ្នកទាំង៦នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូង​រាជធានីភ្នំពេញ​សម្រេចឃុំខ្លួន ​នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។

មុនមានការឃាត់ខ្លួនមនុស្ស ៣នាក់បន្ថែមទៀតនេះដែរ កាលពីព្រឹកថ្ងៃទី០៤ ​ខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​និងនគរបាលរាជធានីភ្នំពេញ ក៏បានធ្វើ​សន្និសីទ​កាសែត​បង្ហាញភស្តុតាងមួយចំនួន​ ដែលបញ្ជាក់ថា ការរៀបចំប្រមូលផ្តុំធ្វើការតវ៉ានៅខាងមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ គឺមានការផ្តល់​ថវិការាប់ម៉ឺនដុល្លារ ​ពីអង្គការចាត់តាំងនៅក្រៅប្រទេស។

សូមបញ្ជាក់ថា ​ការតវ៉ារបស់ក្រុមបាតុករកន្លងមក​ រដ្ឋបាលរាជធានីភ្នំពេញ ​និងក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បានធ្វើការ​សម្របសម្រួល​ និងអំពាវនាវឱ្យផ្អាកសកម្មភាពតវ៉ា ដើម្បី​អបអរសាទរ​ដល់ការឆ្លងឆ្នាំសកល២០២២ ប៉ុន្តែក្រុមបាតុករមិន​បានបញ្ឈប់​សកម្មភាព​តាម​ការអំពាវនាវនោះឡើយ ​ទើបឈានដល់មានការអនុវត្តច្បាប់ និងស្រាវជ្រាវរក​ឬសគល់​នៃបញ្ហាតវ៉ានេះផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm