កោះតៃវ៉ាន់ បង្អួតរថក្រោះថ្មីរបស់អាមេរិក ក្នុងថ្ងៃទីពីរនៃហ្គេមសង្គ្រាមទ្រង់ទ្រាយធំប្រចាំឆ្នាំ

2025/07/10 11:13:05 pm        50

កងទ័ពរបស់កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (១០ កក្កដា) នេះ បានបង្អួតកម្លាំងរថក្រោះ M1A2T Abrams ដំបូងរបស់ខ្លួនផលិតដោយសហរដ្ឋអាមេរិក ដែលជាគ្រឿងយុទ្ធោបករណ៍ចំណាស់មួយដែលអ្នកវិភាគនិយាយថា នឹងត្រូវការការពារកាន់តែខ្លាំងឡើងប្រឆាំងនឹងយានដ្រូននៅក្នុងការប្រយុទ្ធនាពេលអនាគតដោយសារតែមេរៀនពីសង្គ្រាមអ៊ុយក្រែន។

រថក្រោះ Abrams ចំនួន ៤គ្រឿង ត្រូវដាក់បង្ហាញថាកំពុងធ្វើសមយុទ្ធនៅទូទាំងទីតាំងហ្វឹកហាត់កងទ័ពក្នុងស្រុក Hsinchu ដោយបាញ់ទៅលើគោលដៅកំពុងផ្លាស់ទី នៅក្នុងថ្ងៃទីពីរនៃសមយុទ្ធយោធា Han Kuang ប្រចាំឆ្នាំរយៈពេល ១០ថ្ងៃរបស់កោះតៃវ៉ាន់ ដែលត្រូវរៀបចំឡើងដើម្បីសាកល្បងភាពធន់របស់កោះនេះក្នុងការទប់ទល់សម្ពាធពីប្រទេសចិន។

រថក្រោះទាំងនោះស្ថិតក្នុងចំណោមយានប្រយុទ្ធដ៏សំខាន់របស់ក្រុម Abrams ចំនួន ៣៨គ្រឿង ដែលបានចែកចាយក្នុងខែធ្នូ ជាមួយនឹងយាន ១០៨គ្រឿងទៀតត្រូវបញ្ជាទិញដោយតៃវ៉ាន់ ហើយនឹងត្រូវដឹកជញ្ជូននៅចុងឆ្នាំនេះ និងឆ្នាំក្រោយ។ ក្នុងឈុតប្រយុទ្ធ មេដឹកនាំកោះ លោក Lai Ching-te បានសង្កេតឃើញការបាញ់សាកល្បងនេះ ហើយបាននិយាយថា "រៀងរាល់ការកើនឡើងនៃអំណាចប្រយុទ្ធរបស់យោធាតៃវ៉ាន់ កោះនេះអាចទទួលបានស្រទាប់សន្តិសុខបន្ថែមទៀត"។

ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងនេះថាជាទឹកដីរបស់ខ្លួន និងបង្កើនសាច់ដុំយោធាជុំវិញកោះ បានរិះគន់ខ្លាំងៗលើសមយុទ្ធប្រចាំឆ្នាំនេះដោយនិយាយថា មិនថាអាជ្ញាធរតំបន់តៃវ៉ាន់ប្រឹងធ្វើសមយុទ្ធប៉ុន្មានដងនោះទេ ក៏មិនអាចផ្លាស់ប្តូរការបរាជ័យដែលជៀសមិនរួច នៃការប៉ុនប៉ងឯករាជ្យភាពកោះតៃវ៉ាន់បានដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm