កាកបាទក្រហម នាំយកទេយ្យទាន-បច្ច័យ ប្រគេនព្រះសង្ឃវត្ដក្រពើហាក្នុងឱកាសបុណ្យចូលព្រះវស្សា

2025/07/11 12:08:59 am        155

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិ ការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អមដំណើរដោយ អគ្គលេខាធិការរងទាំងពីរ និងសហការីបានអញ្ជើញបូជា ទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន-បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ទាប់ពីធ្វើបទនមស្ការព្រះរតនត្រ័យ និងវេរប្រគេនព្រះសង្ឃរួច ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី បានមានសង្ឃដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យសហការីនាំយក ទេយ្យទាន និង បច្ចេយ មកប្រគេនដល់ជីវភាពព្រះសង្ឃ ដែលកំពុងគង់នៅសិក្សារៀនសូត្រនៅក្នុងវត្តនេះ។ ព្រះអង្គមានសង្ឃដីកាឱ្យដឹងថា បច្ចុប្បន្នព្រះសង្ឃមកពីតាមបណ្តាខេត្តផ្សេងៗ មកសិក្សារៀនសូត្រ នៅក្នុងវត្តប្រជុំនទី ហៅវត្តក្រពើហានេះ មានចំនួនសរុបរហូតដល់ទៅ៣៧៩អង្គ។ ហើយព្រះសង្ឃគង់នៅជា អចិន្រ្តៃមានចំនួន២០៧អង្គ កំពុងមានជីវភាពខ្លះខាត ដោយក្នុងមួយថ្ងៃៗត្រូវចំណាយអង្ករចំនួន១០០គីឡូក្រាម និង បច្ចេយចំនួន១លានរៀលជាប្រចាំ សម្រាប់ផ្គត់ផ្គងចង្ហាន់ព្រះសង្ឃ។

លោកជំទាវ ពុំ ចន្ទីនី បានឱ្យដឹងថាបន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន លោកបានជ្រាបពីថេរដីការបស់ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ រួច សម្តេចប្រធានលោកបានសម្រេច ប្រគេនទេយ្យទាន និង បច្ចេយ ដល់វត្តប្រជុំនទី ហៅវត្តក្រពើហា ៣ដងក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៤មក ដើម្បីជីវភាពព្រះសង្ឃគង់នៅវត្តក្រពើហានេះ។

ព្រះចៅអធិការវត្តប្រជុំនទី សូមឱ្យមហាកុសលផលបុណ្យទាំងនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជា មាតាបិតា បង្កើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក មាតា បិតា បង្កើត សម្តេចតេជោ ហ៊ុនសែន ក៏ដូចជាឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលី និងបូជាជីវិត ក្នុងបុព្វហេតុសង្គមជាតិផងដែរ។

សូមបញ្ជាក់ថា ទេយ្យទានដែល កាកបាទក្រហមកម្ពុជា ប្រគេនដល់វត្តក្រពើហារនាពេលនេះរួមមាន៖ ទៀនវស្សា១គូ អង្ករ៥តោន, មី៥០កេស, ត្រីខ៥កេស, ស្ករស២៥គីឡូក្រាម, ភេសជ្ជៈ២០កេស, ទឹកបរិសុទ្ធអារុណា២០កេស, មៀនកំប៉ុង ២កេស, ផ្លែឈើ១កន្រ្ទក, ទឹកដោះគោខាប់២កេស, អូរវ៉ាន់ទីន២កេស, តែ២គីឡូក្រាម, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ២០យួរ, ត្រីងៀត១២គីឡូក្រាម, សាច់ក្រក១២គីឡូក្រាម, និងបច្ច័យចំនួន៤០លានរៀល។ ប្រគេនព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ សាដក១ និងបច្ច័យ២លានរៀល, ប្រគេនព្រះសង្ឃគង់អម៤អង្គ ១អង្គបច្ច័យ១លានរៀល និង លោកអាចារ្យ យាជី តាជី ក្រណាត់សម្នាក់១ដុំ និងបច្ចេយមួយចំនួន៕ ​

អត្ថបទៈ សំ ងីម​


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        138
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm