ក្រុមប្រឆាំងចោរសមុទ្រ៖ សកម្មភាពលួចប្លន់តាមសមុទ្រ កើនឡើង ៨៣% នៅអាស៊ី ពីខែមករា ដល់ខែមិថុនា

2025/07/11 12:23:07 am        57

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលចែករំលែកព័ត៌មាននៃក្រុមប្រឆាំងចោរសមុទ្រអន្តររដ្ឋាភិបាល ReCaap បានឲ្យដឹងថា មានករណីលួចប្លន់ប្រដាប់អាវុធតាមសមុទ្រចំនួន ៩៥លើក លើនាវា នៅតំបន់អាស៊ី ចាប់ពីខែមករា ដល់ខែមិថុនា ដោយកើនឡើង ៨៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ហេតុការណ៍ភាគច្រើន បានកើតឡើងនៅច្រកសមុទ្រ Malacca និងសិង្ហបុរី ដែលក្រុមអ្នកឃ្លាំមើលបានចាត់ទុកថា ជាតំបន់ដ៏គួរឲ្យបារម្ភ។ មានសកម្មភាពបែបនោះចំនួន ៨០ករណី ក្នុងទឹកទាំងនេះ អំឡុងពេលនេះ បើធៀបនឹង ២១ករណី នៅឆមាសទី ១ នៃឆ្នាំ២០២៤។ យ៉ាងណាក្ដី ឧប្បត្តិហេតុភាគច្រើន នៅច្រកសមុទ្រ Malacca និងសិង្ហបុរី មិនធ្ងន់ធ្ងរឡើយ ដោយ ៩០ភាគរយនៃករណីទាំងនោះ មិនមាននាវិកណាម្នាក់រងរបួសទេ។

មជ្ឈមណ្ឌលព័ត៌មាន សម្រាប់ ReCaap ដែលតំណាងឲ្យកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការលួចប្លន់ប្រដាប់អាវុធតាមសមុទ្រ ចំពោះនាវា នៅអាស៊ី បានឲ្យដឹងថា ហេតុការណ៍ ៩ ក្នុងចំណោម ១០ករណី បានកើតឡើងបន្ទាប់ពីមេឃចាប់ផ្ដើមងងឹត។

គ្មានអ្វីត្រូវបានលួចនោះឡើយ សម្រាប់ចំនួនពាក់កណ្តាលនៃ ៨០ករណី នៅក្នុងច្រកសមុទ្រអាស៊ីអាគ្នេយ៍ទាំង២ ខណៈដែលនៅក្នុងឧប្បត្តិហេតុ ២៩ភាគរយ អ្នកវាយប្រហារបានយកគ្រឿងបន្លាស់ម៉ាស៊ីន។ មជ្ឈមណ្ឌលព័ត៌មានខាងលើ បានបញ្ជាក់ទៀតថា ប្រហែលពាក់កណ្តាលនៃការវាយប្រហារ នៅច្រកសមុទ្រ Malacca និងសិង្ហបុរី គឺលើនាវាដឹកទំនិញ និង ១ភាគ៤ លើនាវាដឹកប្រេង។

មជ្ឈមណ្ឌល ReCaap បានបន្ថែមថា៖ «នៅក្នុងហេតុការណ៍ភាគច្រើន ឧក្រិដ្ឋជនបានឡើងលើនាវាដែលមិនបានរៀបចំឲ្យបានល្អ មានជាន់នាវាទាប និងធ្វើនាវាចរណ៍ក្នុងល្បឿនយឺតៗ នៅក្នុងតំបន់រឹតបន្តឹងនៃច្រកសមុទ្រ Malacca និងសិង្ហបុរី»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm