ទីក្រុង Abu Dhabi ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្តិភាពរបស់មេដឹកនំាអាមេនី និងអាស៊ែបៃហ្សង់

2025/07/11 12:27:35 am        59

នាយករដ្ឋមន្រ្តីអាមេនីលោក Nikol Pashinyan និងប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev នឹងជួបគ្នានៅប្រទេសអារ៉ាប់រួមនាថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ក្រោយជម្លោះអស់រយៈពេលជិត ៤ទសវត្សរ៍ ។ នេះបើយោងតាមការអះអាងរបស់រដ្ឋាភិបាលប្រទេសទាំង ២ ។

ប្រទេសនៅតំបន់ South Caucasus ទាំង ២នេះ ឆ្លងកាត់សង្រ្គាមជាច្រើនលើកច្រើនសារ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ រហូតមក ពេលដែលតំបន់ Nagorno-Karabakh ស្ថិតនៅក្នុងប្រទេសអាស៊ែបៃហ្សង់ ហើយកាលនោះមានជនជាតិដើមភាគតិចអាល់មេនីភាគច្រើនរស់នៅ បានផ្តាច់ខ្លួនចេញពីអាស៊ែបៃហ្សង់ ដោយមានការគាំទ្រពីអាមេនី ។

នៅក្នុងការទម្លុះភាពទាល់ច្រកដ៏សំខាន់មួយ ប្រទេសទាំង ២និយាយកាលពីខែមីនាថា ពួកគេបានបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពស្នើច្បាប់ ប៉ុន្តែពេលវេលាចុះហត្ថលេខានៅមិនទាន់ច្បាស់ ហើយការបំពានបទឈប់បាញ់នៅតាមបណ្តោយព្រំដែន បានកើតមានឡើងក្រោយកិច្ចព្រមព្រៀងស្នើច្បាប់ ត្រូវបានប្រកាសឲ្យដឹង ។

ទោះបីជាយ៉ាងណាក៏ដោយ ពុំមានសេចក្តីរាយការណ៍ពីការបំពានបទឈប់បាញ់ទៀតនោះទេ ក្នុងរយៈពេលថ្មីៗនេះ ។

ជំនួបនៅក្នុងទីក្រុង Abu Dhabi នឹងក្លាយជាការជួបទល់មុខគ្នាផ្លូវការលើកដំបូងរបស់មេដឹកនាំទាំង ២ ចាប់តាំងពីពួកគេឯកភាពលើអត្ថបទស្នើច្បាប់នៃកិច្ចព្រមព្រៀងសន្តិភាព ។

ក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសទួរគីកាលពីខែមុន លោក Pashinyan បានជួបជាមួយលោកប្រធានាធិបតី Tayyip Erdogan ដែលនិយាយថា លោកនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងស្វែងរកសនិ្តភាពរបស់ទីក្រុង Yerevan ជាមួយទីក្រុង Baku ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        29
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        14
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm