Alexander Zverev ជួយ​អាល្លឺម៉ង់​យកឈ្នះ​អាមេរិក​ក្នុងការប្រកួត​វាយ​កូន​បាល់ ATP Cup នៅ​អូស្ត្រាលី​

2022/01/05 09:28:16 pm        122

​វាយ​កូន​បាល់៖ ​កីឡាករ​ Alexander Zverev បានបង្ហាញ​ពី​ទំរង់​លេង​អស្ចារ្យ​របស់ខ្លួន​តាមរ​យៈ​ជ័យជំនះ​លើ​កីឡាករ Taylor Fritz ឱ្យ​អាល្លឺម៉ង់​យកឈ្នះ​អាមេរិក​នៅ​ពានរង្វាន់ ATP Cup នៅ​អូស្ត្រាលី​។ ​​មុន​ការប្រកួត​រវាង​អ្នក​ទាំង២ កីឡាករ​អាល្លឺម៉ង់ Jan-Lennard Struff ប្រកួត​មុន​យកឈ្នះ​កីឡាករ​កំពស់​ខ្ពស់​អាមេរិក John Isner​។

​​ក្រោយមក​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ Alexander Zverev ក៏​រកបាន​ជ័យជំនះ​មួយទៀត​ឱ្យ​អាល្លឺម៉ង់ក្នុង​លទ្ធផល ៦-៤ និង ៦-៤ លើ​កីឡាករ​អាមេរិក Taylor Fritz​។ ​​អាល្លឺម៉ង់​ស្ថិតនៅក្នុង​ពូ​ល C ជាមួយនឹង​ចក្រ​អង់គ្លេស អាមេរិក និង​កាណាដា​។ ​​ក្នុង​ពូ​ល​នេះដែរ​កាណាដា​វាយបក​ពីក្រោយ​យកឈ្នះ​អង់គ្លេស ២-១ បន្ទាប់ពី​អង់គ្លេស​នាំមុខ​មុន​ដោយ​ជ័យជំនះ​របស់ Dan Evans យកឈ្នះ Denis Shapovalov ៦-៤ និង ៦-៤​។ ​​ក្រោយមក​កាណាដា​ក៏​តាម​ស្មើ​វិញ​ដោយ Felix Auger-Aliassime យកឈ្នះ Cameron Norrie ៧-៦(៧-៤) និង ៦-៣​។

​​បន្ត​មក​ការប្រកួត​វាយ​គូ ​កាណាដា​យកឈ្នះ​ទៀត​លើ​អង់គ្លេស​ដោយ​លទ្ធផល ៦-៤ និង ៦-១​។​ ​សូមបញ្ជាក់ថា ​ការប្រកួត​វាយ​កូន​បាល់​ពានរង្វាន់ ATP Cup នេះ​គឺជា​ការប្រកួត​តំណាង​ប្រទេស​ស្រដៀង​គ្នា​នឹង​ពាន Davis Cup ដែរ​ដោយ​ការប្រកួត​បែងចែក​ជា ៤ពូ​ល​ក្នុង​មួយ​ពូ​ល​មាន ៤ក្រុម​សរុប ១៦ក្រុម​។ ​​ក្នុង​មួយ​ពូ​ល​យកតែ​ ១ក្រុម​តែប៉ុណ្ណោះ​ដើម្បី​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹងធ្វើ​នៅ​ថ្ងៃទី៩ ខែមករា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm