ក្រសួង​សង្គមកិច្ច​ បាន​ទទួល​រទេះ​រុញ​ជនពិការ និង​គ្រឿង​ឧបភោគបរិភោគ​ពី សប្បុរសជន​ជនជាតិ​សាំងហ្គាពួរ​

2022/01/06 12:34:25 am        462

​ភ្នំពេញ៖ ក្រសួង​សង្គមកិច្ច នៅ​ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១​នេះ បានទទួល​ជួប​ស្វា​គម និង​ទទួល​អំណោយ ជា​រទេះរុញ​សម្រាប់​ជនពិការ និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ពី សប្បុរសជន​ជា​ជនជាតិ សាំងហ្គាពួរ​។​

​ឯកឧត្តម ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច នា​ព្រឹក​នេះ បាន​ទទួល​ជួប​ស្វា​គម និង​ទទួល​អំណោយ​ពី​សប្បុរសជន ជា​ជនជាតិ សាំង​ហ្កា​ពួរ​។ អំណោយ​ដែល​ផ្ដល់ជូន​ក្រសួង​សង្គមកិច្ច​នាពេលនេះ រួមមាន រទេះរុញ​ចំនួន ៣០​គ្រឿង មី​ចំនួន ៣០​កេស និង​ត្រីខ​ចំនួន ៣០យួរ​។​

​ចំពោះ​ការទទួលបាន​អំណោយ​នា​ព្រឹក​នេះ ឯកឧត្តម ឯម ច័ន្ទ​មករា បាន​ថ្លែងអំណរគុណ​ជូន​សប្បុរសជន ជនជាតិ​សាំង​ហ្កា​ពួរ ដែល​បានផ្ដល់​ជា​អំណោយ​ទាំង​រទេះរុញ និង​គ្រឿង​ឧបភោគបរិភោគ​។

ឯកឧត្តម​បន្តថា អំណោយ​នេះ នឹង​រួមចំណែក​ក្នុង​ការជួយ​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​ជន​មាន​ពិការភាព ដែល​កំពុង​ត្រូវការ​រទេះរុញ​ជា​ចាំបាច់​។ ឯកឧត្តម​លើកឡើង​ជា​រៀងរាល់ថ្ងៃ ក្រសួង​ក៏​ទទួលបាន​ការស្នើសុំ​រទេះ​រុញ​សម្រាប់​ជន​មាន​ពិការភាព​ជាប្រចាំ ពី​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ពិការភាព​នេះ ឯកឧត្ដម​រដ្ឋលេខាធិការ​ប​ន្ត​ប្រាប់​ជូន សប្បុរសជន​ថា សព្វថ្ងៃ​កម្ពុជា មាន​ប្រជាពលរដ្ឋ​ដែល​មាន​ពិការភាព ប្រមាណ ៥% នៃ​ប្រជាពលរដ្ឋ​សរុប​។ ពួកគាត់​មាន​ពិការភាព ដោយ​ហេតុផល​ផ្សេងគ្នា ដោយ​អ្នកខ្លះ​ពិការ​ដោយ​សង្គ្រាម ពិការ​ដោយ​គ្រោះថ្នាក់ ពិការ​ដោយ​ជំងឺ គ្រាប់មីន និង​ពិការ​ពី​កំណើត​ជាដើម​។ បច្ចុប្បន្ន ជន​មាន​ពិការភាព​ទាំងអស់ គឺ​ទទួល​បាន​ការយកចិត្ត​ទុកដាក់ ជួយ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​អង្គការ​ជា​ដៃគូ​ផងដែរ​។​

​នា​ក្នុងឱកាស​នេះ តំណាង​អ្នកផ្ដល់ជំនួយ បាន​លើកឡើងថា ពួកគាត់​គឺមាន​ឆន្ទៈ​ក្នុង​ការបន្ត​ចូលរួមចំណែក ជួយ​ជា​រទេះ​ជនពិការ និង​គ្រឿង​ឧបភោគបរិភោគ បន្តទៀត​នាពេល​អនាគត​។ ពួកគាត់​ក៏​សង្ឃឹម​ជឿជាក់ថា បញ្ហា​កូ​វីដ​-១៩ ទាំង​នៅ​កម្ពុជា និង​ពិភពលោក​អាច​រលាយបាត់ ក្នុងពេល​ឆាប់ៗ៕​

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm