សហជីពសង្ឃឹមថា ការចរចា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឆ្នាំ​នេះ​បន្ត​ទទួល​សញ្ញាវិជ្ជមាន​ដូចឆ្នាំ​កន្លងទៅ

2025/07/11 08:58:50 pm        295

ភ្នំពេញ៖ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា កិច្ចប្រជុំចរចា​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​ក្នុង​វិស័យឧស្សាហកម្មកាត់ដេរ នឹងចាប់ផ្តើមបើកដំណើរពីខែកក្កដាតទៅ។ ជា​មួយ​នេះ ភាគីសហជីព សង្ឃឹមទុកថា ការចរចាឆ្នាំនេះ អាចនឹង​ទទួល​សញ្ញា​វិជ្ជមាន​ដូច​ជា​រៀង​រាល់​​ឆ្នាំ ដោយសារជំនឿទុកចិត្ត និងជឿជាក់ជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​តែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនីរោងចក្រ។

នៅក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ លោក គឹម ចាន់​សំណាង​ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់​កិច្ច​ប្រជុំ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា គឺមានយន្តការជាត្រីភាគី គឺ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល ក្នុងនោះភាគីរាជរដ្ឋាភិបាល ភាគីតំណាងនិយោជក និងភាគីសហជីព តំណាង​ឱ្យ​កម្មករ​និយោជិត​។ លោកបានបន្តថា ដូច្នេះកិច្ចប្រជុំនេះ នឹងធ្វើឡើងដោយ​ផ្អែក​ទៅ​តាម​លក្ខណ​វិនិច្ឆ័យ​បែប​សង្គម និងសេដ្ឋកិច្ចទាំង៧ចំណុច ក្នុងនោះលក្ខណវិនិច្ឆ័យបែបសង្គម គឺ​ផ្តោត​ទៅ​លើ​ស្ថាន​ភាព​គ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ។ ដោយឡែក លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច គឺផ្តោតទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និង​កម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើ​ជាមូល​ដ្ឋាន​ក្នុងការ​ពិភាក្សា​ប្រាក់​ឈ្នួលអ​ប្បបរមានៅកម្ពុជា។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែសង្ឃឹម​និង​ជឿ​ជាក់​ក្នុង​ការពិភាក្សា ហើយនឹងខិតខំ​ព្យាយាម​ប្រឹងប្រែង​ដើម្បី​ឱ្យ​ទឡ្ហីករណ៍​ណា​មួយ​ដើម្បី​ឱ្យ​មាន​ការ​កើន​ឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់។

យោងតាមតួលេខចុងក្រោយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមរយៈពេល ៣​ខែ ដើមឆ្នាំ២០២៥ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និង​ការបូបរបស់កម្ពុជា មានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបាន​កើន​ឡើង​២០.១% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះទីផ្សារអាស៊ាន មាន​កំណើន ​២៤% ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន ២០.៨% ដោយឡែក ទីផ្សារ​ប្រទេស​ជប៉ុន ក៏មានកំណើន ១៩,៩% និងទីផ្សារសហរដ្ឋអាមេរិក ក៏មានការកើនឡើងជិត ២៥,៧%។

សូមបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២០៨​ដុល្លារអាមេរិក ក្នុងមួយខែៗ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិត​ទទួល​បាន​បន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់​ឈ្នួលធ្វើ​ការ​ថែម​ម៉ោង​ជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផល​ប្រយោជន៍​ពី​កម្ម​វិធី​បេឡា​ជាតិ​សន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំ​សុខភាព និង​គ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm