ប្រធានាធិបតី៖ កិច្ចសហប្រតិបត្តិការជាមួយ IAEA គឺពឹងផ្អែកលើការកែតម្រូវ «ស្តង់ដាពីរ» ចំពោះប្រទេសអ៊ីរ៉ង់

2025/07/11 09:07:11 pm        186

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ការបន្តកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) គឺទាក់ទងនឹងការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលកែតម្រូវ «អាកប្បកិរិយាស្តង់ដាទ្វេ»របស់ខ្លួន ចំពោះកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

លោក Pezeshkian បានធ្វើការអត្ថាធិប្បាយ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa កាលពីយប់ថ្ងៃពុធ ដែលក្នុងនោះ ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍអន្តរជាតិចុងក្រោយបំផុត ជាពិសេសជម្លោះនាពេលថ្មីៗនេះជាមួយអ៊ីស្រាអែល និងអនាគតនៃទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងសហភាពអឺរ៉ុប (EU)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រការិយាល័យរបស់លោក កាលពីថ្ងៃព្រហស្បតិ៍។



ដោយចង្អុលទៅច្បាប់មួយ ដែលត្រូវបានអនុម័តដោយសភា និងក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ង់កាលពីចុងខែមុន និងអំពាវនាវឲ្យផ្អាកកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Pezeshkian បាននិយាយថា ច្បាប់នេះ ត្រូវបានអនុម័ត ដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយា «លម្អៀងនិងគ្មានវិជ្ជាជីវៈ» របស់អគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi។

លោកប្រធានាធិបតីអ៊ីរ៉ង់ បានចោទប្រកាន់ IAEA ជុំវិញការខកខាន «មិនគោរពតាមគោលការណ៍នៃភាពមិនលម្អៀង» ក្នុងការបង្ហាញរបាយការណ៍អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និង «ការមិនអើពើ» ចំពោះការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះកិច្ចសន្ទនា ការទូត ការគោរពគ្នាទៅវិញទៅមក និងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដោយបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ «ការឈ្លានពាន»ម្តងហើយម្តងទៀត ប្រឆាំងនឹងប្រទេសនេះ នឹងទទួលបាន«ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងគួរឲ្យសោកស្តាយ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm       
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm