អាជ្ញាធរខណ្ឌ៧មករា ចុះផ្អាកការដ្ឋានសំណង់ខាងក្រោយ របស់ភោជនីយដ្ឋាន ថ្មដា សង់​រំលោភ​លំហ ផ្លូវសាធារណៈ

2025/07/11 09:09:10 pm        332

ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និង​ណែនាំ​ធ្វើ​កិច្ច​សន្យា​ ក្រោយការដ្ឋានសំណង់មួយកន្លែងផ្នែកខាងក្រោយរបស់ ភោជនីយដ្ឋាន ថ្មដា បាន​បណ្ដុះ​សរសៃ​ដែករំលោភលើលំហ ផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និង​សោភ័ណភាព។

ប្រតិបត្តិការចុះត្រួតពិនិត្យនិងធ្វើកិច្ចសន្យានេះ បានធ្វើឡើងចំនួន០២លើក កាលពី​រសៀល​ថ្ងៃ​ទី០៩ និងព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចាត់ឲ្យលោក ណុប វណ្ណា នាយករងរដ្ឋបាល ដឹកនាំជំនាញពាក់ព័ន្ធ ប្រធាន​ការិយាល័យរៀបចំដែនដីខណ្ឌ ចៅសង្កាត់ មេភូមិ និងមន្រ្តីជំនាញ ចុះផ្ទាល់​មើល​ការដ្ឋាន​នោះ។

ក្នុងការចុះត្រួតពិនិត្យនេះដែរ មន្ត្រីជំនាញបានពិនិត្យឃើញជាក់ស្ដែង ដោយម្ចាស់​សំណង់​របស់​ភោជនីយ​ដ្ឋាន​ថ្មដា បានបណ្ដុះសរសៃដែកធ្នឹមមកលើលំហផ្លូវសាធារណៈ បណ្ដោយ​១៣​ម៉ែត្រ​និង​ទទឹង ១ម៉ែត្រ ៦តឹក ហើយម្ចាស់ការដ្ឋាន​បាន​សាង​សង់​ដោយ​ពុំ​មាន​លិខិត​អនុញ្ញាត​សាងស​ង់​ឡើយ​។

មន្រ្តីជំនាញនៃការិយាល័យរៀបចំដែនដីខណ្ឌ៧មករា បានបញ្ជាក់ថា ក្រោយពិនិត្យ​ឃើញ​ការ​រំលោភ និង​សាង​សង់​គ្មាន​លិខិត​អនុញ្ញាត​បែប​នេះ​មន្ត្រី​ជំនាញ​បាន​ផ្អាក​ការ​សាង​សង់​ជា​បណ្ដោះ​អាសន្ន ហើយម្ចាស់សំណង់ត្រូវសុំច្បាប់អនុញ្ញាតសាងសង់នៅសាលាខណ្ឌឲ្យបានត្រឹមត្រូវ។ បន្ថែមទៀ​តនោះ ម្ចាស់សំណង់ត្រូវផ្អាកការងារចាក់បេតុងវេរ៉ងដា និងត្រូវកាត់សរសៃ​ដែក​ដែល​បណ្ដុះ​ចេញ​មករំលោភលំហផ្លូវសាធារណៈនេះចេញជាដាច់ខាត់។

អាជ្ញាធរបញ្ជាក់ថា ក្នុង​ករណី​ម្ចាស់​ការដ្ឋាន​សំណង់​មិន​អនុវត្ត​តាម​ការណែនាំ​ និង​កិច្ច​សន្យា​របស់​រដ្ឋ​បាលខណ្ឌ ហើយនៅតែបន្តសាងសង់ឬជួលជុល នោះរដ្ឋបាលខណ្ឌនិងចាត់វិធានការរដ្ឋបាល រាល់​ការខូចខាតឬបាត់បង់សម្ភារៈ មិនទទួលខុសត្រូវឡើយ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm