តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​មេខ្លោង ​២​នាក់​ទៀត ​ដែល​ដឹកនាំ​ការ​តវ៉ា​នៅមុខ​ក្រុមហ៊ុន​ណា​ហ្គា​

2022/01/05 06:58:15 pm        634

​ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​មេខ្លោង​ ២​នាក់​ទៀត​ ដែល​ដឹកនាំ​ការតវ៉ា​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​បក្ខពួក​ម្នាក់​ត្រូវបាន​ដាក់ឱ្យ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​។

​បន្ទាប់ពី​ដំណើរការ​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ ពេញ​មួយថ្ងៃ នា​ព្រលប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២​នេះ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​មេខ្លោង​២​នាក់​ជា​បណ្ដោះអាសន្ន និង​បក្ខពួក​ម្នាក់​ត្រូវបាន​ដាក់ឱ្យ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ ដែល​បាន​ដឹកនាំ​ការតវ៉ា​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។​

​ក្នុង​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ គឺ​បាន​បង្គាប់​ឱ្យកម្លាំង​សមត្ថកិច្ច​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ឈឹម ស៊ីថរ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ និង​ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ណា​រិ​ទ្ធ ត្រូវ​នាំខ្លួន​ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ចំពោះ​ឈ្មោះ សុខ គង្គា ត្រូវ​បាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ មានន័យថា ឈ្មោះ ឈឹម ស៊ីថរ និង​ឈ្មោះ សុខ ណា​រិ​ទ្ធ ត្រូវបាន​តុលាការ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​។​

​សូមបញ្ជាក់ថា ក្នុង​សំណុំ​រឿងនេះ​មាន​ជន​ត្រូវ​ចោទ​ចំនួន​៩​នាក់ គិត​មកដល់ពេលនេះ​ជន​ត្រូវ​ចោទ​ទាំង​៩​នាក់ ត្រូវបាន​ឃាត់ខ្លួន​បាន​ទាំង​អស់ហើយ និង​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ចំនួន​៨​នាក់ អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​៦​នាក់​នោះ រួមមាន​ដូចជា​៖ ១. រី សុវណ្ណ​ឌី ២.​សុន ស្រី​ពេ​ជ ៣. ហៃ សុភាព ៤. ឃ្លាំង សុ​បិ​ន្ត ៥.​ទូច សិរី​មាស និង​ទី​៦. ឈឹម សុខន ទី​៧. ឈឹម ស៊ីថរ និង​ទី​៨ សុខ ណា​រិ​ទ្ធ។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ភស្តុតាង​មួយចំនួន ដែល​បញ្ជាក់ថា ការរៀបចំ​ប្រមូលផ្តុំ​ធ្វើ​ការតវ៉ា​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ គឺ​មាន​ការផ្តល់​ថវិកា​រាប់ម៉ឺន​ដុល្លារ​ពី​អង្គការ​ចាត់តាំង​នៅក្រៅ​ប្រទេស​។​

​ការតវ៉ា​របស់​ក្រុមបាតុករ​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានធ្វើការ​សម្របសម្រួល និង​អំពាវនាវ​ឱ្យ​ផ្អាក​សកម្មភាព​តវ៉ា ដើម្បី​អបអរសាទរ​ដល់​ការឆ្លង​ឆ្នាំ​សកល​២០២២ ប៉ុន្តែ ​ក្រុមបាតុករ​មិនបាន​បញ្ឈប់​សកម្មភាព​តាម​ការ​អំពាវនាវ​នោះឡើយ ទើប​ឈានដល់​មានការ​អនុវត្ត​ច្បាប់ និង​ស្រាវជ្រាវ​រក​ឫសគល់​នៃ​បញ្ហា​តវ៉ា​នេះ​ផងដែរ​៕ ​អត្ថបទ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm