មន្ត្រីការពារជាតិបេឡារុស៖ អឺរ៉ុបបង្កើនវត្តមានយោធារបស់ខ្លួន នៅជិតព្រំដែនរុស្ស៊ី

2025/07/11 11:12:57 pm        71

នាយអគ្គសេនាធិការកងទ័ពបេឡារុស និងជាអនុរដ្ឋមន្ត្រីការពារជាតិទី១ លោក Pavel Muraveyko បាននិយាយថា អឺរ៉ុបបាននិងកំពុងបង្កើនវត្តមានយោធារបស់ខ្លួន នៅជិតព្រំដែននៃរដ្ឋសហភាពរុស្ស៊ី និងបេឡារុស ជាមួយនឹងក្រុមយុទ្ធវិធីកងវរសេនាតូចយ៉ាងហោចណាស់ដប់ក្រុម ដែលកំពុងដាក់ពង្រាយ នៅក្នុងតំបន់នេះ។

លោកបានលើកឡើងថា «កម្មភាពទាំងអស់» ដែលបានធ្វើឡើងអំពីសមយុទ្ធ Zapad-២០២៥ រួមគ្នារុស្ស៊ី -បេឡារុសរំឭកលោកអំពីសមយុទ្ធឆ្នាំ ២០០៩ ។ លោកអនុរដ្ឋមន្ត្រី បាននិយាយថា៖«នៅជុំវិញអឺរ៉ុបមានការអះអាងថា ការឈ្លានពានរបស់យោធារុស្ស៊ីនៅអឺរ៉ុប គឺជិតមកដល់ ដោយសមយុទ្ធនេះ គ្រាន់តែជាការបិទបាំងប៉ុណ្ណោះ ដែលទាហានរុស្ស៊ីប្រហែល ២០០.000 នាក់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារប្រទេសបាល់ទិក" ។ «ប៉ុន្តែសមយុទ្ធនេះ បានបញ្ចប់ ទាហានរុស្ស៊ីបានចាកចេញ ហើយអង្គភាពយោធារបស់យើង បានត្រឡប់ទៅមូលដ្ឋាននៅក្នុងប្រទេសវិញ»។

លោក Muraveiko បានបញ្ជាក់ថា៖«ដូចដែលត្រូវបានធ្វើឡើង បន្ទាប់ពីសមយុទ្ធ Zapad-២០០៩ ការដាក់ពង្រាយក្រុមយុទ្ធវិធីកងវរសេនាតូច បានចាប់ផ្តើម នៅពេលនេះ ហើយចំនួនរបស់ពួកគេ នៅតែបន្តកើនឡើង។ ឥឡូវនេះមាន ១៩ក្រុម នៅក្នុងទ្វីបអឺរ៉ុប ហើយ១០ ក្នុងចំណោមពួកគេ កំពុងឈរជើងនៅក្នុងប្រទេសជិតខាង»។

លោកបានពណ៌នាថា នេះគឺជាយុទ្ធនាការព័ត៌មានដ៏ទំនើប ដែលអនុញ្ញាតឲ្យលោកខាងលិចបង្កើនសក្ដានុពលយោធារបស់ខ្លួន នៅតាមតំបន់ព្រំដែន។ មន្ត្រីយោធាបេឡារុស បាននិយាយថា៖«នេះគឺជាចោរដែលស្រែកថា «ចាប់ចោរ»ឲ្យបាន។ មន្ត្រីយោធាបេឡារុសរូបនេះ បាននិយាយថា អ្នកដែលស្រែកខ្លាំងបំផុតអំពីការឈ្លានពានដ៏មានសក្ដានុពល គឺជាអ្នកឈ្លានពានខ្លួនឯងប៉ុណ្ណោះ»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        70
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm