កងទ័ពបាននិយាយថា អ៊ីស្រាអែលបានសម្លាប់មេបញ្ជាការកងកាំភ្លើងធំរបស់ក្រុមហេសបូឡា លោក Mohammed Jamal Murad នៅជិតកន្លែងតាំងទីលំនៅ Al-Mansouri នៅភាគខាងត្បូងប្រទេស លីបង់។
យោធាបានអះអាងថា មេបញ្ជាការរូបនេះ ទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ូកែតជាច្រើនលើអ៊ីស្រាអែល ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បាននិងកំពុងព្យាយាម«ស្តារឡើងវិញនូវសក្តានុពលកាំភ្លើងធំរបស់ក្រុមហេសបូឡា នៅក្នុងតំបន់ឆ្នេរសមុទ្រ»។

កងទ័ពបាននិយាយថា៖«សកម្មភាពរបស់លោក Murad បានបង្កការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀង [បទឈប់បាញ់] រវាងអ៊ីស្រាអែល និងលីបង់»។
យោងទៅតាមអ៊ីស្រាអែលបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពបានអះអាងថា ខ្លួនបានវាយប្រហារតំបន់មួយផ្សេងទៀតនៃភាគខាងត្បូងប្រទេសលីបង់ ក្នុងគោលបំណងបំផ្លាញទីស្នាក់ការយោធាមួយរបស់ក្រុមហេសបូឡា ដែលអត្ថិភាពនេះ គឺជាការរំលោភលើបទឈប់បាញ់។
