លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយថា ប្រទេសអាល្លឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទិញប្រព័ន្ធ ការពារដែនអាកាស Patriot ចំនួនពីរគ្រឿង ពីសហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ហើយប្រទេសន័រវែស អាចចំណាយសម្រាប់ទិញមួយគ្រឿងបន្ថែមទៀត។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីថា៖«យើងមានការសន្ទនាជាវិជ្ជមានជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald] Trump) ទាក់ទងនឹងប្រព័ន្ធ Patriot។ សំណើរបស់ខ្ញុំ គឺនិយាយអំពីប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ១0គ្រឿង និងមីស៊ីលជាច្រើនគ្រាប់សម្រាប់ប្រព័ន្ធទាំងនេះ។ ប្រទេសអាល្លឺម៉ង់ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយទិញ ខ្ញុំមានកិច្ចព្រមព្រៀងជាមួយពួកគេ ដើម្បីទិញប្រព័ន្ធនេះចំនួន ២គ្រឿង។ ប្រទេសន័រវែស ត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយទិញដែរ គឺខ្ញុំមានកិច្ចព្រមព្រៀងទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីដើម្បីទិញប្រព័ន្ធប្រព័ន្ធការពារដែនអាកាស Patriot ចំនួនមួយគ្រឿងដែរ។ នេះបើយោងតាមវីដេអូនៃព្រឹត្តិការណ៍ ដែលបានបង្ហោះក្នុងគណនី YouTube របស់ការិយាល័យរបស់លោក។
លោក ហ្សេឡិនស្គី បាននិយាយថា ឥឡូវនេះ ខ្លួនកំពុងរង់ចាំការឆ្លើយតបពីសហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតប្រព័ន្ធការពារដែនអាកាស Patriot អំពីពេលវេលាដែលពួកវាអាចត្រូវទិញបាន។
