កម្ពុជា បន្ដជួបឥណ្ឌូនេស៊ី ក្រោយចាញ់វៀតណាម ៣-០ បើកឆាកព្រឹត្តិការណ៍ SEA V.League នៅហ្វីលីពីន

2025/07/11 11:35:46 pm        395

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៥ ជាមួយលទ្ធផលមិនគាប់ប្រសើរឡើយ ក្រោយចាញ់ក្រុមជម្រើសជាតិវៀតណាម ៣-០ សិត សម្រាប់ការប្រកួតជុំទី១ ដែលកំពុងប្រព្រឹត្តទៅ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។

សម្រាប់លទ្ធផលការប្រកួតដំបូង រវាងកម្ពុជា និងវៀតណាម នេះ សិតទី១ កម្ពុជាបានចាញ់ក្នុងពិន្ទុ ២៣-២៥, សិតទី២ ពិន្ទុ ២០-២៥ និងសិតទី៣ ពិន្ទុ ២១-២៥។

បន្ទាប់ពីភ្លាត់បរាជ័យក្នុងការប្រកួតបើកឆាក ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបន្ដធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមម្ចាស់មេដាយមាសស៊ីហ្គេម ឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ ដ្បិតឥណ្ឌូនេស៊ី កំពុងត្រូវការជ័យជម្នះដូចគ្នា បន្ទាប់ពីពួកគេបានរងបរាជ័យក្នុងការប្រកួតដំបូង ទល់ក្រុមថៃ ក្នុងលទ្ធផល ៣-១ សិត។

គួរដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជា បានចូលរួមព្រឹត្តិការណ៍បាល់ទះដ៏ធំប្រចាំតំបន់អាស៊ាន ក្រោយតស៊ូមតិ ក៏ដូចជាការបំពេញលក្ខខណ្ឌ និងជម្នះនូវឧបសគ្គជាច្រើន ដែលថ្នាក់ដឹកនាំសហព័ន្ធបានខំប្រឹង ដើម្បីមានឱកាសចូលរួម ក្នុងគោលបំណងជ្រោងទង់ជាតិខ្មែរលើឆាកអន្ដរជាតិ ក៏ដូចជាមានឱកាសទទួលបានចំណាត់ថ្នាក់ល្អប្រសើរ នៅក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការសហព័ន្ធ ទទួលស្គាល់ថា បេក្ខភាពប្រកួតប្រជែងទាំង ៥ សុទ្ធតែជាក្រុមខ្លាំង និងមានបទពិសោធន៍ក្នុងព្រឹត្តិការណ៍នេះ ។ យ៉ាងណាមិញក្រុមបាល់ទះកម្ពុជា បានប្ដេជ្ញារួមគ្នាធ្វើឲ្យបានល្អបំផុតក្នុងការបង្ហាញខ្លួនលើកដំបូង យ៉ាងហោចក៏បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ដើម្បីចៀសវាងនូវប្រការណាមួយ ដែលនាំឲ្យកម្ពុជា ខកខានឱកាសបន្ដចូលរួមព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ SEA V.League 2025 នេះដែរ មាន ៥ក្រុមចូលរួម គឺមានឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន និងកម្ពុជា ដែលត្រូវធ្វើការប្រកួតចំនួន ២ជុំ ដោយជុំទី១ ត្រូវប្រកួតនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា មុនបន្ដការប្រកួតជុំទី២ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm