Politico៖ អាល្លឺម៉ង់គ្រោងទិញយន្តហោះចម្បាំង F-35 បន្ថែមចំនួន ១៥គ្រឿង

2025/07/12 01:25:42 am        91

ដោយដកស្រង់សម្ដីពីបុគ្គលជាច្រើនដែលដឹងបញ្ហានេះ សារព័ត៌មាន Politico នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) បានចុះផ្សាយថា ប្រទេសអាល្លឺម៉ង់គ្រោងទិញយន្តហោះចម្បាំង F-35 បន្ថែមចំនួន ១៥គ្រឿង ជាការចំណាត់ការដែលបានគ្រោងទុករបស់ប្រទេសនេះ ក្នុងការបង្កើនកងយន្តហោះផលិតដោយសហរដ្ឋអាមេរិក ឲ្យដល់ ៥០គ្រឿង។

សេចក្ដីការណ៍នេះកើតឡើងស្របពេលដែលមានភាពតានតឹង រវាងអាល្លឺម៉ង់ និងបារាំង ជុំវិញភាពជាដៃគូយន្តហោះចម្បាំងបារាំង-អាល្លឺម៉ង់ FCAS បន្ទាប់ពីមានរបាយការណ៍កាលពីដើមសប្តាហ៍នេះថា ពេលនេះបារាំងចង់បានចំណែកការងារ ៨០ភាគរយ។

ប្រភពឧស្សាហកម្មបានប្រាប់ទីភា្នក់ងារសារព័ត៌មាន Reuters ថា តម្រូវការនេះនឹងលុបចោលការបែងចែកភារកិច្ចដែលបានព្រមព្រៀងគ្នា ហើយអាចបញ្ឈប់គម្រោងនេះមិនឲ្យឈានចូលដល់ដំណាក់កាលបន្ទាប់របស់វា។

ការបញ្ជាទិញរបស់អាល្លឺម៉ង់ដែលត្រូវបានរាយការណ៍នេះ ក៏នឹងស្របតាមកិច្ចព្រមព្រៀង រវាងប្រទេសសមាជិកអង្គការណាតូ (NATO) ដែលនឹងបង្កើនគោលដៅចំណាយរួមរបស់ពួកគេឲ្យដល់ ៥ភាគរយនៃទិន្នផល នៅទសវត្សរ៍ក្រោយ ដោយលើកឡើងពីការគំរាមកំហែងរយៈពេលវែងដែលបង្កឡើងដោយរុស្ស៊ី និងតម្រូវការក្នុងការពង្រឹងភាពធន់ខាងស៊ីវិល និងយោធា។

អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានឲ្យដឹងថា ជាទូទៅវាមិនមានការធ្វើអត្ថាធិប្បាយ អំពី «ផែនការលទ្ធកម្មដែលអាចកើតមាន មុនពេលគម្រោងទាំងនោះឆ្លងកាត់សភា»។ រហូតមកដល់ពេលនេះ អាល្លឺម៉ង់បានបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន ៣៥គ្រឿងហើយ ដើម្បីយកមកជំនួសយន្តហោះចម្បាំងចាស់ៗ Tornado សរុបចំនួន ៨៥គ្រឿង ដែលនឹងត្រូវបានឲ្យឈប់ដំណើរការ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        13
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm