ការប្រកួត​របស់​បឹងកេត​ក្រៅ​ដី​ចុង​សប្ដាហ៍​នេះ​លើក​ទៅលេង​ខែ​បន្ទាប់​

2021/04/27 09:59:58 am        31

បាល់ទាត់៖ ការប្រកួត​ទី​២ ​របស់​ក្លិប​ជើងឯក​លី​គ​កំពូល​កម្ពុជា​បឹងកេត ត្រូវ​លើក​ពេល​ទៅលេងនៅ​ខែ​បន្ទាប់​ហើយ​ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ របស់​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡាបាល់ទាត់​ជាតិ​កម្ពុជា (CNCC)​។​

​ប្រភព​ដដែល​បញ្ជាក់ថា យោងទៅលើ​ស្ថានភាព​បច្ចុប្បន្ននេះ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ និង​ដើម្បី​ចូលរួម​ទប់​ស្កាល់​ការរីក​រាលដាល​បន្ត និង​កាត់បន្ថយ​ហ​និ​ភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាយថាហេតុ គណៈ​កម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ​សម្រេច​កែសម្រួល​កម្មវិធី​ប្រកួតរវាង​ក្លិប​​អាស៊ី​អឺរ៉ុប និង​ក្លិប​​បឹងកេតទៅលេង​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀលនៅ AEU Sport Park​។​ ​បឹងកេត​បើក​ការប្រកួត​ដំបូង​ចាញ់​ណាហ្គា​វើ​ល ០​ទល់នឹង​១ ចំនែកឯ​អាស៊ី​អឺរ៉ុបប្រកួត​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ២​ទល់នឹង​៣​។​ នេះ​ជាការ​ប្រកួត​ទី​៣ នៃ​សប្តាហ៍​ទី​២​ ហើយ​ដែល​ត្រូវ​លើក​ពេល​ប្រកួត បន្ទាប់ពី​ការប្រកួត​រវាង​វិសាខា និង​នគរបាលជាតិ និង​ការប្រកួត​រវាង​ណា​ហ្កា​វើ​លដ៍ និង​កង​យោ​ធិ​ពល​ខេមរភូមិន្ទ​ដូរ​ទៅលេង​ថ្ងៃទី​២០ ខែមេសា​ខាងមុខ​នេះដែរ​។

​​ដូច្នោះ​សម្រាប់​ការប្រកួត​សប្តាហ៍​ទី​២ ​នេះ​នៅសល់​ ៣ប្រកួត​ដែល​លេង​មាន ព្រះខ័ន​រាជ​ប្រកួត​ជាមួយ​អគ្គិសនី​កម្ពុជា​ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀងថ្ងៃទី​១៣ ខែមីនា និង​អង្គ​រថា​យ​ហ្គឺ​រ​ប្រកួត​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ និង​ព្រៃវែងទទួល​សូល​ទី​ឡូ​អង្គរថ្ងៃទី​១៤ ខែមីនា​ នេះ​បើ​គ្មាន​ការប្រែប្រួល​ដោយ​ស្ថានភាព​បច្ចុប្បន្ន​។​ ​សូម​រំលឹកថា ​កាលពី​ឆ្នាំ​២០២០ កូ​វីដ​-១៩ បានធ្វើឲ្យ​ការប្រកួត​បាល់ទាត់​កម្ពុ​ជាពន្យា​ពេល​ប្រកួត ​ពី​កំឡុង​ខែ​នេះ​រហូតដល់​ខែមិថុនា ហើយ​ការប្រកួត​លី​គ​កម្ពុជា​ក៏បាន​កែសម្រួល​រូ​ម​មន្ត​ប្រកួត​កាលនោះ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm