នាយិកា​រង​វិទ្យាល័យ​ច្បារអំពៅ​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូឡាំពិក​

2022/01/06 05:23:08 pm        177

​អូឡាំពិក៖ លោកស្រី ភោគ ដាវី នាយិកា​រងនៃ​វិទ្យាល័យ​ច្បារអំពៅបានធ្វើការ​សាទរ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូឡាំពិក ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បានធ្វើ​ឲ្យ​សិស្សានុសិស្ស​របស់ខ្លួនបាន​ជ្រួត​ជ្រាប​កាន់តែច្បាស់អំពី​អត្ថប្រយោជន៍នៃ​ការលេង​កីឡា។​

​ការលើកឡើង​នេះបន្ទាប់ពី NOCC បានរៀបចំ​នូវ​កម្មវិធី​ប្រចាំ​នេះ ផ្សារភ្ជាប់​ជាមួយ​ការផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដល់​សិស្សានុសិស្សនៅ​វិទ្យាល័យ​ច្បារអំពៅកាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ។​ ​បន្ថែម​លើ​ការថ្លែងអំណរគុណចំពោះ​ការរៀបចំ​កម្មវិធី​ដ៏​មាន​សារសំខាន់​នៅ​សាលា​របស់ខ្លួន លោកស្រី ភោគ ដាវី បាន​ប្ដេជ្ញា​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​របស់ខ្លួនចូលរួម​លេង​កីឡា និង​រួមគ្នា​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដើម្បី​លើកមុខ​មាត់​ប្រទេសជាតិ និង​ក្លាយជា​ផ្នែក​មួយឆ្ពោះទៅរក​ភាពជោគជ័យក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ផងដែរ។​

​​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​គ្រូឧទ្ទេសបាន​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​៦ ហើយដែល NOCC បានរៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូឡាំពិក និង​យុទ្ធនាការ​ផ្សព្វផ្សាយកម្ពុជា​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។ លោក​សង្កេតឃើញថា សិស្សានុសិស្ស​តែងតែបាន​ចូល​យ៉ាង​ផុសផុល ក្នុង​ការចូលរួម​ក្រេបជញ្ជក់​ចំណេះដឹង ការអប់រំ​គុណ​តម្លៃ​-​ចលនា​អូឡាំពិក ក៏ដូចជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះ​ព្រឹត្តិការណ៍​ឆ្នាំ​២០២៣ នៅ​កម្ពុជា ហើយ​គោលដៅ​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ​នេះ​មាន​ចំនួន ៤ គឺ​កម្ពុជា​ស្អាត កីឡា​រស់ក្នុង​សន្តិភាព ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ និង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​-​គ្រឿងញៀន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm